ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងអប់រំប្រាប់ឱ្យរៀបចំស្ថិតិគ្រូបង្រៀននៅភ្នំពេញដើម្បីត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩
ស្របពេលដែលជំងឺកូវីដ១៩បានបន្តឆ្លងចូលក្នុងសហគមន៍ គ្រូបង្រៀននៅភ្នំពេញទាំងអស់ទាំងសាលារដ្ឋ និងសាលាឯកជនត្រូវបានណែនាំឱ្យត្រៀមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក បណ្ឌិត ហង់ ជួនណារ៉ុន មានប្រសាសន៍ថា៖ «សម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យគ្រូនៅភ្នំពេញទាំងអស់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។ ដូច្នេះសូមរៀបចំស្ថិតិគ្រូតាមខណ្ឌ និងតាមសាលា ទាំងនៅសាលារដ្ឋ និងសាលាឯកជននៅថ្ងៃនេះ ដើម្បីត្រៀមទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។»
យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៥ ខែមីិនា ឆ្នាំ២០២១ ប្រទេសកម្ពុជាមានករណីវិជ្ជមានកូវីដ១៩សរុបចំនួន១,៣២៥នាក់ហើយ ក្នុងនោះអ្នកឆ្លងថ្មីមានចំនួន២០នាក់។
អត្ថបទ៖ វ៉ាត វិន
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


