Connect with us

សន្តិសុខសង្គម

ក្មេងទំនើងមួយក្រុម នាំគ្នាយកដុំថ្មគប់នារីបម្រើការ KTV រងរបួស ឃាត់ខ្លួនបានម្នាក់

បានផុស

នៅ

ម្ចាស់​ហាង KTV យីហោ ពិភព​សំនៀង មួយ​កន្លែង នាំ​គ្នា​ឃាត់ខ្លួន​បាន​ក្មេង​ទំនើង​ម្នាក់ ក្នុង​ចំណោម​បក្ខពួក​ផ្សេង​ទៀត ដែល​នាំ​គ្នា​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​មក​គប់​លើ​នារី​បម្រើការ បង្ក​ឲ្យ​មាន​របួស​ស្នាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​ដែរ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១ និង ៣៥ នាទី រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ១១ ខែ​ធ្នូ ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

យោង​តាម​ប្រភព​ព័ត៌មាន​បញ្ជាក់​ពី​ម្ចាស់​ហាង​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង ៧ យប់ ថ្ងៃ​ទី ១០ ខែ​ឆ្នាំ​ដដែល ក្រុម​ក្មេង​ទំនើង​ទាំងនោះ មាន​គ្នា​ជា​ច្រើន​នាក់ ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង បាន​នាំ​គ្នា​យក​ដុំ​ថ្ម​មក​គប់​កន្លែង​កើតហេតុ​ម្ដង​រួច​មក​ហើយ តែ​មិនមាន​អ្នក​រង​របួស​នោះ​ទេ បន្ទាប់មក ក្រុម​ក្មេង​ទាំងនោះ បាន​ជិះ​រត់​គេច​ខ្លួន​ទៅ​បាត់​អស់។ លុះ​វេលា​ម៉ោង​ខាងលើ ស្រាប់តែ​លេច​មុខ​ក្រុម​ជន ទាំង​នេះ​មក​ធ្វើ​សកម្មភាព​ម្ដង​ទៀត ដោយ​យក​ដុំ​ថ្ម​ជាច្រើន​គប់​មក​ចំ​នារី​ដែល​បម្រើ​ម្នាក់ និង​បុរស​ម្នាក់ បណ្ដាល​ឲ្យ​រង​របួស​ជើង រួច​ហើយ​ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន​បាត់​អស់។

ប្រភព​បាន​បន្ត​ថា ភ្លាមៗ ពួកគេ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​តាម​ប្រដេញ​ពីក្រោយ​ជាច្រើន​ម៉ែត្រ​រហូត​ទាន់ ក៏​ចាប់​ឃាត់ខ្លួន​បាន​ម្នាក់ និង​ម៉ូតូ​ ១ ​គ្រឿង​ ម៉ាក​ហុងដា​ឌ្រីម​សង់​ ០១៧ ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ភ្នំពេញ ​1GC-5383​ នាំ​មក​កន្លែង​វិញ។ ចំណែក​បក្ខពួក​ផ្សេង​នាំគ្នា​រត់​គេច​ខ្លួន​ទៅ​ចោល​បាត់ស្រមោល​អស់។​ ក្នុង​នោះ​ផង​ដែរ ​ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​ម្ចាស់​ហាង​នាំគ្នា​ព្រួត​វាយ​មួយ​ដៃ​មួយ​ជើង​ម្នាក់ រួច​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​យក​ទៅ​សួរនាំ។

បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ​ ត្រូវ​បាន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅកាន់​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ​អធិការ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ផ្លូវច្បាប់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា៧ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានជាតិ១១ នាទីutes មុន

ជាស្រ្តីមេមាយ ចាប់អាជីពរត់ទូកដរដើម្បីរកថវិកាផ្គត់ផ្គង់ម្តាយចាស់ជរា និងកូនឱ្យបានរៀនខ្ពស់

ព័ត៌មានជាតិ៣៤ នាទីutes មុន

ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឱ្យសារព័ត៌មានថៃគោរពក្រមសីលធម៌ កុំបំប៉ោងព័ត៌មាន កុំធ្វើយុទ្ធសាស្ត្រទុច្ចរិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម