ព័ត៌មានជាតិ
សប្ដាហ៍ក្រោយ នាវាចម្បាំងអាមេរិកនឹងចូលចតនៅដែនសមុទ្រកម្ពុជា ដែលមាននាវិកជាង១០០នាក់
នៅដើមសប្ដាហ៍ក្រោយ នាវាចម្បាំងកងទ័ពជើងទឹកសហរដ្ឋអាមេរិក នឹងចូលសំចតនៅដែនសមុទ្រកម្ពុជា រយៈពេល៥ថ្ងៃ ក្នុងបំណងដើម្បីបង្កើននូវកិច្ចសហប្រតិបត្តិការទ្វេភាគីទៅលើវិស័យយោធារវាងកម្ពុជា និងអាមេរិក។

តបតាមសំណើរបស់ភាគីសហរដ្ឋអាមេរិក ក្នុងការចូលសំចតនាវា និងដោយទទួលបានការឯកភាពពីក្រសួងការពារជាតិកម្ពុជា នាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិក ឈ្មោះ USS SAVANNAH (LCS 28) ដែលមាននាវិកសរុបចំនួន ១០៣នាក់ នឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៅថ្ងៃទី១៣ ខែធ្នូនេះ។
ការចូលសំចតនាវារបស់សហរដ្ឋអាមេរិកនេះ គឺក្នុងគោលបំណងពង្រឹងពង្រីកចំណងមិត្តភាព ក៏ដូចជាការលើកកម្ពស់នៃកិច្ចសហប្រតិបត្តិការ ទ្វេភាគីរវាងម្ពុជា និងសហរដ្ឋអាមេរិក។ បើតាមក្រសួងការពារជាតិ ចាប់តាំងពីឆ្នាំ២០០៧ ការចូលសំចតនាវាចម្បាំងកងទ័ពជើងទឹក សហរដ្ឋអាមេរិក មានចំនួន២៧គ្រឿងហើយ ខណៈការចូលសំចតលើកនេះ ជាលើកដំបូងបន្ទាប់ពីខកខានអស់រយៈពេល៨ឆ្នាំ។

គួរកត់សម្គាល់ដែរថា ការចូលសំចតនាវាចម្បាំងឡើងវិញនេះគឺធ្វើឡើងក្រោយដំណើរទស្សនកិច្ចរបស់ប្រមុខការពារជាតិអាមេរិក លោក ឡយ អូស្ទីន កាលពីដើមខែមិថុនា ឆ្នាំ២០២៤កន្លងទៅ ដែលទស្សនកិច្ចរបស់លោក ឡយ អូស្ទីន នៅកម្ពុជា គឺបានជួបពិភាក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងប្រមុខការពារជាតិកម្ពុជានាយឧត្តមសេនីយ៍ ទៀ សីហា។ ទស្សនកិច្ចនេះ ភាគីទាំងពីរ កម្ពុជា និងអាមេរិក សុទ្ធតែបានបង្ហាញនូវការប្តេជ្ញាចិត្តពង្រឹងពង្រីកទំនាក់ទំនងល្អ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យបានប្រសើរឡើង ខណៈមានបញ្ហាមិនយល់ចិត្តគ្នាមួយចំនួន។

ក្នុងអំឡុងពេលចូលសំចតនាវានៅក្នុងប្រទេសកម្ពុជា រយៈពេល៥ថ្ងៃនេះ គណៈប្រតិភូនាវាទ័ពជើងទឹកអាមេរិក គ្រោងជួប ពិភាក្សាការងារជាមួយមេបញ្ជាការមូលដ្ឋានសមុទ្ររាម ជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តព្រះសីហនុ ព្រមទាំងកម្មវិធីប្រកួតកីឡាមិត្តភាពរវាងក្រុមនាវិករបស់នាវាចម្បាំងសហរដ្ឋអាមេរិក និងកងទ័ពជើងទឹកកម្ពុជា ក្នុងន័យលើកកម្ពស់ភាពស្និទ្ធស្នាល និងសាមគ្គីគ្នាជាក្រុម និងកម្មវិធីជាលក្ខណៈមិត្តភាពមួយចំនួនទៀត។
ក្រសួងការពារជាតិ បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់កងទ័ពជើងទឹកសហរដ្ឋអាមេរិកខាងលើនេះ ជាព្រឹត្តិការណ៍សំខាន់មួយទៀតនៃភាពជាដៃគូកាន់តែប្រសើរឡើងរវាងកម្ពុជា និងអាមេរិក៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


