ព័ត៌មានជាតិ
ទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
ទាហានថៃបានបាញ់កាំភ្លើងចំនួន៩គ្រាប់ មុខអនុព័ន្ធយោធាប្រទេសធំៗដូចជាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន និងអនុព័ន្ធយោធាបណ្ដាប្រទេសក្នុងតំបន់អាស៊ានសរុបទាំងអស់១៣ប្រទេស ដែលចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ក្នុងខេត្តឧត្ដរមានជ័យនាព្រឹកថ្ងៃទី២៩ ខែមេសា នេះ ទោះបីជាភាគីកងទ័ពកម្ពុជាបានជូនដំណឹងតាមរយៈលិខិតជាផ្លូវការទៅកាន់ភាគីថៃអំពីដំណើរទស្សនកិច្ចរបស់អនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាទៅកាន់តំបន់អូរស្មាច់ក៏ដោយ។

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា រម្លឹកថា មុននឹងដំណើរទស្សនកិច្ចរបស់ក្រុមអនុព័ន្ធយោធាបរទេស ទៅកាន់ច្រកអូរស្មាច់ ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃយោធភូមិភាគទី៤ កម្ពុជា បានចេញលិខិតជូនដំណឹងជាផ្លូវការជូនទៅកាន់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) នៃកងទ័ពភូមិភាគទី២ ថៃ រួចរាល់ហើយ។

អ្នកនាំពាក្យក្រសួងការពារជាតិ សង្កត់ធ្ងន់ថា៖«ជាការគួរឱ្យសោកស្តាយបំផុត ក្នុងអំឡុងពេលកំពុងសង្កេតការណ៍ និងត្រួតពិនិត្យនៅទីតាំងជាក់ស្តែង ក៏មានករណីផ្ទុះអាវុធបង្កឡើងដោយកម្លាំងយោធាថៃចំនួន ៥លើក ចន្លោះពីម៉ោង ១០:៣៥នាទីព្រឹក ដល់ម៉ោង ១១:០៩នាទី ដោយបានបាញ់កាំភ្លើងប្រភេទ M79 និងប្រភេទ M16 សរុបចំនួន ៩គ្រាប់។»។

ជុំវិញសកម្មភាពទ័ពថៃបំផ្ទុះអាវុធ អ្នកនាំពាក្យក្រសួងការពារជាតិ អះអាងថា កងកម្លាំងរបស់កម្ពុជាបាននឹងកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ព្រោះហេតុការណ៍នេះ គឺផ្ទុយទៅនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកាត់បន្ថយភាពតានតឹង និងលើកកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្តោយព្រំដែន។

អ្នកនាំពាក្យក្រសួងការពារជាតិ បន្ថែមដោយសង្កត់ធ្ងន់ថា៖« ក្នុងនាមជារដ្ឋដែលគោរពច្បាប់ និងមានការទទួលខុសត្រូវខ្ពស់ កម្ពុជាប្រកាន់ខ្ជាប់នូវការដោះស្រាយជម្លោះដោយសន្តិវិធី ហើយការសម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលរួមចំណែកដល់សន្តិភាព ស្ថិរភាព និងឯកភាពក្នុងអាស៊ាន គឺទាមទារការប្តេជ្ញាចិត្តពិតប្រាកដ និងការគោរពពេញលេញចំពោះច្បាប់អន្តរជាតិ ធម្មនុញ្ញអាស៊ាន ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់ដែលចងភ្ជាប់យើង។ »។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យ បញ្ជាក់ម្ដងហើយៗទៀតថា ក្រសួងការពារជាតិនៅតែប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី យុត្តិធម៌ និងយូរអង្វែងស្របតាមច្បាប់អន្តរជាតិ ក៏ដូចជាសន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ។
គួរឱ្យដឹងថា មុនចុះទៅសង្កេតការណ៍នៅក្នុងខេត្តឧត្ដរមានជ័យនាពេលនេះ ក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជា នៅថ្ងៃទី២៨ ខែមេសា បានចុះទៅសង្កេតការណ៍នៅតំបន់អូរភ្លុកដំរី ទីដែលយោធាថៃឈ្លានពានវាតទី កែប្រែស្ថានភាពលើដីជាក់ស្ដែង និងតំបន់ច្រកជ័យជម្នះ ក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទីដែលយោធាថៃឈ្លានពាន លើកទង់ជាតិ បន្តដាក់ពង្រាយទូរកុងតឺន័រ រាយលួសបន្លាចូលជ្រៅមកក្នុងទឹកដីកម្ពុជា។
អ្នកនាំពាក្យក្រសួងការពារជាតិ ចាត់ទុក សកម្មភាពនៃការចុះសង្កេតការណ៍របស់ក្រុមអនុព័ន្ធយោធាបរទេស (MACPP) ប្រចាំកម្ពុជានាលើកនេះ ថាបានបង្ហាញឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាសន្តិសុខ និងសន្តិភាព មិនត្រឹមតែរវាងប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់តំបន់ និងពិភពលោកទាំងមូលផងដែរ។
គួររម្លឹកថា ហេតុការណ៍យោធាថៃបំផ្ទុះអាវុធនៅមុខបុគ្គលិកយោធាបរទេសដែលចុះទៅសង្កេតការណ៍តាមរយៈការសម្របសម្រួលរបស់ក្រសួងការពារជាតិធ្លាប់កើតមានម្ដងរួចមកហើយ ពោលគឺកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតំបន់ច្រកច១ ឃុំថ្មដា ស្រុកវាលវែង ក្នុងខេត្តពោធិ៍សាត់ គ្រាដែលក្រុមអ្នកសង្កេតការណ៍អាស៊ានចុះទៅសង្កេតការណ៍៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


