Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ៖ វិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

បានផុស

នៅ


លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាបានលើកឡើងថាវិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ហើយក្រសួងអប់រំគឺជាអាទិភាពដ៏ចម្បងរបស់រដ្ឋាភិបាលដើម្បីសម្រេចបាននូវគោលនយោបាយនេះផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីក្រុងពាលី និងបញ្ចុះបឋមសិលាសាងសង់អគារសិក្សាថ្មីរបស់សាលាឯកជនមួយ កាលពីថ្ងៃទី១៥ធ្នូ
លោករដ្ឋមន្ត្រីបានបន្តថា ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ក្រសួងអប់រំក៏បានដាក់ចេញយុទ្ធសាស្ត្រធ្វើកំណែទម្រង់វិស័យអប់រំ និងការដាក់ឱ្យអនុវត្តសាលារៀនគំរូ ដែលមានគោលដៅអភិវឌ្ឍន៍ធនធានមនុស្ស
ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ខណៈពិភពលោកទាំងមូលកំពុងតែដើរចូលទៅក្នុងយុគសម័យថ្មី គឺយុគសម័យនៃបច្ចេកវិទ្យាឌីជីថលហើយយុគសម័យនេះ គឺត្រូវការធនធានមនុស្សដែលមានចំណេះដឹង បំណិនខ្ពស់សម្រាប់ការកសាងនូវសេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល ប្រើប្រាស់បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ។

លោកឧបនាយករដ្ឋមន្ត្រីបានបន្ថែមទៀតថា ការពង្រីកវិសាលភាពរបស់ខ្លួនជាមួយនឹងសមិទ្ធផលថ្មី ជាពិសេសបាននាំយកកម្មវិធីសិក្សាកម្រិតអន្តរជាតិមកកាន់ប្រទេសកម្ពុជាចូលរួមចំណែកអភិវឌ្ឍន៍គុណភាពអប់រំ និងធនធានមនុស្ស
ជួយឱ្យយុវជនកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់នៅក្នុងការរៀនបន្តនៅសាលាល្បីៗក៏ដូចជាចាប់យកជំនាញបានច្បាស់លាស់ ទទួលបានជំនាញរឹង និងជំនាញទន់ការសិក្សាពេញមួយជីវិត និងបំណិនសតវត្សទី២១ ដូចជាការគិតស៊ីជម្រៅ
និងជំនាញដោះស្រាយបញ្ហា ជាពិសេសស្វែងយល់ពីឌីជីថល និងបច្ចេកវិទ្យាថ្មីៗឱ្យបានច្បាស់លាស់ ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានមុំទី១ផ្តោតលើការអភិវឌ្ឍមូលធនមនុស្សរួមមាន «ការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា» និងមុំទី៥ ផ្តោតលើ«ការអភិវឌ្ឍវិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ឌីជីថល» ដែលជាកត្តាគន្លឹះដើម្បីនាំកម្ពុជាទៅសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ នាទីutes មុន

កាកបាទក្រហម​កម្ពុជា ឧបត្ថម្ភ​ថវិកា​៣សែនដុល្លារ ជូនសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ

ព័ត៌មានជាតិ៣៥ នាទីutes មុន

ក្រសួងការងារ ជួប​ពិភាក្សា​ជាមួយភារធារីស្តីទីនៃស្ថានទូតលុចសំបួប្រចាំ​ប្រទេស​ឡាវ លើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលខេត្តកណ្តាល ថ្លែងអំណរគុណពលរដ្ឋ ដែល​ចូលរួម​គាំទ្រ​រាជរដ្ឋាភិបាល​កសាង​គម្រោង​ព្រែកជីកហ្វូណនតេជោ

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ៣ ម៉ោង មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម