ព័ត៌មានអន្ដរជាតិ
អំពើហិង្សាដោយប្រើកាំភ្លើងនៅសាលារៀនអាមេរិកកើនឡើងក្នុង៤ឆ្នាំក្រោយនេះ
អំពើហិង្សាដោយកាំភ្លើងក្នុងសាលារៀនអាមេរិកបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមការពិនិត្យឡើងវិញនៃទិន្នន័យដែលប្រមូលបាន ។ នេះបើយោងតាមការចេញផ្សាយរបស់ The New York Times។

នៅសហរដ្ឋអាមេរិក មានការបាញ់ប្រហារច្រើនជាង៥០ដង ដោយមានជនរងគ្រោះយ៉ាងហោចណាស់ម្នាក់បានកើតឡើងក្នុងអំឡុងពេលសិក្សារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០២១មក តែជនរងគ្រោះនិងជនសង្ស័យមិនមែនជាអនីតិជនទាំងអស់នោះទេ ខណៈចាប់ពីឆ្នាំ ២០១០ដល់ឆ្នាំ២០១៩ តួលេខប្រចាំឆ្នាំមិនលើសពី៣០ទេ។
ថ្មីៗនេះការកើនឡើងនៃអំពើហិង្សាដោយការប្រើប្រាស់កាំភ្លើងក្នុងសាលារៀន បានឈានចូលដល់ការជជែកវែកញែកថ្នាក់ជាតិឡើងវិញក្នុងសប្តាហ៍នេះ បន្ទាប់ពីអាជ្ញាធរ បាននិយាយថា សិស្សអាយុ១៥ឆ្នាំម្នាក់បានបើកការបាញ់ប្រហារនៅសាលាគ្រិស្តសាសនានៅទីក្រុង Madison រដ្ឋ Wisconsin កាលពីថ្ងៃទី១៦ខែធ្នូ ដោយបានសម្លាប់សិស្សម្នាក់ទៀត និងគ្រូបង្រៀនម្នាក់។
គួរបញ្ជាក់ថា ការបាញ់ប្រហារនៅសាលារៀនបង្កើតបានតិចជាង១ភាគរយនៃការស្លាប់ដោយកាំភ្លើងទាំងអស់ដែលរងគ្រោះដោយកុមារអាមេរិក។ ក្នុងនោះមានតែផ្នែកតូចមួយនៃសាលាបឋមសិក្សា និងមធ្យមសិក្សាចំនួន ១៣០០០០ របស់ប្រទេសនេះ បានរាយការណ៍ពាក់ព័ន្ធនឹងអំពើហិង្សាកាំភ្លើងជារៀងរាល់ឆ្នាំ។ ទិន្នន័យបង្ហាញថា ឧប្បត្តិហេតុទំនងជាកើតឡើងនៅខាងក្រៅសាលាច្រើនជាងនៅក្នុងសាលា។ ទោះយ៉ាងណាក៏ដោយ សិស្សរាប់សែននាក់ក្នុងប្រទេសបានប្រឈមមុខនឹងអំពើហិង្សាដោយកាំភ្លើងនៅសាលារៀន ចាប់តាំងពីការបាញ់ប្រហារនៅវិទ្យាល័យ Columbine ក្នុងឆ្នាំ១៩៩៩ ។

លោក David Riedman អ្នករៀបរៀងទិន្នន័យនេះបាននិយាយថា អ្នកស្រាវជ្រាវកំណត់ការបាញ់ប្រហារនៅសាលារៀនតាមវិធីផ្សេងៗគ្នា ខណៈឧប្បត្តិហេតុភាគច្រើនដែលលោកបានតាមដានគឺការកើនឡើងពីជម្លោះដែលប្រែទៅជាហិង្សា។ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវដែលសិក្សាអំពីអំពើហិង្សាដោយកាំភ្លើងជឿថាការកើនឡើងនៃការលក់អាវុធក្នុងរយៈពេលមួយទសវត្សរ៍កន្លងមក និងការកើនឡើងនៃមនុស្សនាំយកកាំភ្លើងទៅសាលារៀនអាចរួមចំណែកដល់បញ្ហានេះ។
សូមបញ្ជាក់ថានៅឆ្នាំ ២០២០ កាំភ្លើងបានក្លាយជាមូលហេតុនាំមុខគេនៃការស្លាប់ក្នុងចំណោមកុមារអាយុក្រោម ១៨ឆ្នាំ។ ការវិភាគនាពេលថ្មីៗនេះដោយក្រុមប្រឹក្សាយុត្តិធម៌ព្រហ្មទណ្ឌបានរកឃើញថា ខណៈពេលដែលឧក្រិដ្ឋកម្មអនីតិជនសរុបបានធ្លាក់ចុះនៅចន្លោះឆ្នាំ ២០១៦ និង ២០២២ ចំនួនឃាតកម្មដែលប្រព្រឹត្តដោយយុវជនបានកើនឡើង៦៥ភាគរយ ហើយការប្រើប្រាស់កាំភ្លើងក៏កើនឡើង ២១ ភាគរយក្នុងរយៈពេលនោះផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


