ព័ត៌មានជាតិ
«ដងជ័រទឹក» ទោះជារបរមិនធំដុំ តែផ្តល់ចំណូលសមរម្យដល់ជនជាតិដើមភាគតិចនៅមណ្ឌលគិរី ដើម្បីចិញ្ចឹមជីវភាពគ្រួសារ
សម្រាប់ប្រជាពលរដ្ឋទូទៅ ជាពិសេស អ្នកនៅរាជធានីភ្នំពេញ ឬទីប្រជុំជននានា ប្រហែលជាមិនដែលលឺ ឬមិនដែលស្គាល់ទេនូវរបរមួយប្រភេទហៅថា «ការដងជ័រទឹក»។ ប៉ុន្តែ សម្រាប់អ្នករស់នៅក្នុងខេត្តមណ្ឌលគិរី និយាយជារួម និងនិយាយដោយឡែកចំពោះជនជាតិដើមភាគតិចតែម្តង ប្រាកដជាស្គាល់ច្បាស់ណាស់នូវរបរមួយនេះ។ មិនត្រឹមតែស្គាល់ទេ សម្រាប់ប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយចំនួន គឺរបរមួយនេះជារបរបន្ទាប់បន្សំ ដែលអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារថែមទៀតផង។

លោក ដែម ញ៉ែវ មានអាយុ៤៦ឆ្នាំ រស់នៅភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាជនជាតិដើមភាគតិចព្នង បានឱ្យដឹងថា សព្វថ្ងៃនេះ លោកមានមុខរបរធ្វើស្រែចម្ការ ហើយពេលទំនេរពីស្រែចម្ការលោកតែងឆ្លៀតទៅដងជ័រទឹកនៅក្នុងព្រៃសហគមន៍របស់ខ្លួន។ ប៉ុន្តែ ទោះបីពេលខ្លះ មិនទាន់ប្រមូលផលស្រែចម្ការរួចទេ ក៏លោកអាចឆ្លៀតពេលទៅដងជ័រទឹកនៅពេលយប់ផងដែរដើម្បីបានប្រាក់ចំណូលទ្រទ្រង់ជីវភាពគ្រួសារ។ លោកបន្តថា លោកតែងទៅប្រមូលអនុផលព្រៃឈើជ័រទឹកក្នុងព្រៃសហគមន៍របស់ខ្លួនក្នុងមួយសប្ដាហ៍ម្ដង ហើយត្រូវធ្វើដំណើដោយម៉ូតូចេញពីផ្ទះទៅព្រៃដើមជ័រនោះដែលមានចម្ងាយជាង២០គីឡូម៉ែត្រឯណោះ។

ពេលទៅដល់ព្រៃដើមជ័រនោះ លោកចាប់ផ្តើមដើដុតយកជ័រដូចសព្វដង ហើយដើមជ័រដែលដុតដូចនោះ សុទ្ធសឹងតែប្រភេទដើមឈើទាល។ ការដើរដុតដើមជ័រទម្រាំបានគ្រប់ចំនួនត្រឡប់មកផ្ទះវិញនោះ គឺខ្ទង់ប្រហែល៧០ដើមឯណោះទើបបានជ័រទឹកចំនួន២ទៅ៣កាន ហើយអាចយកទៅលក់ឲ្យឈ្មួញបាន។ កម្រៃដែលលោកទទួលបានពីកាប្រមូលផលដងជ័រទឹកនោះបានច្រើនគួរគួរសមចន្លោះ១៥ ដល់១៨ ម៉ឺនរៀល។ លោកបញ្ជាក់ថា ការចូលព្រៃដងជ័រទឹក មិនមែនជាកាងាយស្រួលប៉ុន្មាននោះទេ ប៉ុន្តែ មុខរបរដងជ័រមួយនេះ អាចជួយឱ្យកូនរបស់គាត់សិក្សាចប់ថ្នាក់ទី១២ចំនួន៣នាក់កន្លងមកហើយ។ ចំណែក ម្នាក់ទៀតបន្ទាប់ដែលជាកូនពៅកំពុងតែសិក្សាថ្នាក់ទី១២ និងប្រឡងបាក់ឌុបនៅឆ្នាំក្រោយ។ សម្រាប់លោក ដែម ញ៉ែវ ត្បិតថា ការងារជាកសិករមិនងាយស្រួល ប៉ុន្តែ លោកទៅដល់កសិករក៏ដូចជាអាជីវករផ្សេងទៀត ព្យាយាមតស៊ូក្នុងអាជីវកម្មបច្ចុប្បន្ន ព្រោះថាគ្មានការងារអ្វីងាយស្រួលនោះទេ៕





ដោយ ៖រៀម សុខហេង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


