ព័ត៌មានអន្ដរជាតិ
វៀតណាមវ៉ាដាច់បង់ក្លាដែស ក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ធំបំផុតទី២ របស់ពិភពលោក
អ្នកនាំពាក្យក្រុមហ៊ុនវាយនភណ្ឌជាតិវៀតណាម (Vinatex) លោក Hoang Manh Cam បានឱ្យដឹងកាលពីថ្ងៃពុធថា វៀតណាមបានវ៉ាដាច់បង់ក្លាដែស ក្លាយជាប្រទេសនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌធំជាងគេបំផុតទី២របស់ពិភពលោក ដោយឈរនៅតែក្រោយពីចិនប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VOV។

លោក Cam បាននិយាយថា ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរវៀតណាម បានទទួលការបញ្ជាទិញយ៉ាងច្រើន ពេលអ្នកទិញងាកចេញពីបង់ក្លេដែសដែលជួបនឹងវិបត្តិនយោបាយធ្ងន់ធ្ងរនៅឆ្នាំ ២០២៤ នេះ ដោយកើបបានចំណូលប្រមាណ ៤៤ ប៊ីលានដុល្លារអាមេរិក ស្មើនឹងកំណើន ១១ ភាគរយ។
មន្រ្តីដដែលបន្តថា វៀតណាមកំពុងមានអត្រាកំណើននាំចេញល្អបំផុតនៅលើពិភពលោក ក្នុងចំណោមប្រទេសនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌធំៗទាំងអស់។
លោក Cam បានដកស្រង់ស្ថិតិដែលបង្ហាញថា ចិននាំចេញវាយនភណ្ឌ និងកាត់ដេរ សរុបជាទឹកប្រាក់ប្រមាណ ២៧៣,៤ ប៊ីលានដុល្លារ ក្នុងរយៈពេល ១១ ខែដើមឆ្នាំ ដោយកើនឡើង ០,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកឯបង់ក្លាដែស ដែលជាគូប្រជែងវៀតណាមដ៏ធំឯណោះវិញ បានកត់ត្រាពីការធ្លាក់ចុះនៃការនាំចេញរហូតដល់ ៣,៧ ភាគរយ ក្នុងរយៈពេល ១០ ខែដើមឆ្នាំ មកនៅត្រឹម ២៧,៧ ប៊ីលានដុល្លារប៉ុណ្ណេះ។

បន្ទាប់ពីវៀតណាមគឺឥណ្ឌា ដែលទទួលបានអត្ថប្រយោជន៍ច្រើនបំផុតពីនិន្នាការងាកចេញពីបង់ក្លេដែស។ ឥណ្ឌាកត់ត្រាពីកំណើនប្រមាណ ៦,៩-៧ ភាគរយ លើការនាំចេញសម្លៀកបំពាក់ និងវាយនភណ្ឌ នៅឆ្នាំនេះ។ ប្រទេសផ្សេងៗទៀតដែលទទួលប្រយោជន៍ពីនិន្នាការដដែលរួមមាន ប្រទេសស្រីលង្កា និងតួកគីជាដើម។
ទោះបីជាយ៉ាងណាក៏ដោយ លោក Cam បានព្រមានថា និន្នាការនេះអាចមានរយៈពេលត្រឹមតែមួយរយៈប៉ុណ្ណោះ ព្រោះថាការនាំចេញរបស់ប្រទេសបង់ក្លាដែស ហាក់ស្ទុះងើប ដោយដណ្ដើមយកចំណែកទីផ្សារឡើងវិញនៅខែកញ្ញា និងខែតុលា។ ការណ៍នេះហើយបង្ហាញថា ការនាំចេញវាយនភណ្ឌ និងការប្រកួតប្រជែងរបស់បង់ក្លាដែស នឹងវិលត្រឡប់មកវិញ។
គួរគូសបញ្ជាក់ថា វិស័យកាត់ដេរបង់ក្លេដែសបានរងផលប៉ះពាល់ខ្លាំង ជុំវិញវិបត្តិនយោបាយដែលផ្ដួលរំលំរដ្ឋាភិបាលរបស់លោកស្រីអតីតនាយករដ្ឋមន្រ្តី ឆេក ហាស៊ីណា នៅដើមខែសីហា។ ការណ៍នេះបានផ្ដល់ប្រយោជន៍ដល់ប្រទេសនាំចេញផលិតផលកាត់ដេរផ្សេងៗទៀត រួមទាំងវៀតណាមជាដើម៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


