សន្តិសុខសង្គម
ក្មេងទំនើង ១ ក្រុម ដេញវាយយុវជន ៦ នាក់ បណ្ដាលឲ្យរបួសធ្ងន់ ២ នាក់
យុវជន ១ ក្រុម មានគ្នា ៦ នាក់ ជិះម៉ូតូដើរលេងពេលរាត្រី ត្រូវក្រុមក្មេងទំនើង ១ ក្រុម ប្រដាប់ដោយកាំបិតផ្គាក់ មួកសុវត្ថិភាព ដុំថ្ម ដេញវាយកាប់ បណ្ដាលឲ្យរងរបួស ២ នាក់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង ៥០ នាទី ថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៥ នៅចំណុចក្បែរស្ថានីយប្រេងតូតាល់ ផ្លូវឌួងងៀប កែងផ្លូវ ២០០៤ ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពពីក្រុមយុវជនរងគ្រោះ បានរៀបរាប់ថា ពួកគេមានគ្នា ៦ នាក់ ជិះម៉ូតូ ២ គ្រឿង ចេញពីម្តុំផ្លូវវេងស្រេង (ចោមចៅ) ខណៈជិតមកដល់ចំណុចកើតហេតុស្រាប់តែមានក្រុមក្មេងទំនើងជាច្រើននាក់ ជិះម៉ូតូ ៤ គ្រឿង ស្រែកឲ្យឈប់ៗ។ ពេលនោះ ដោយពួកគេភ័យខ្លាច ជិះបណ្ដើរ ក៏ដួលម៉ូតូនៅចំណុចស្ថានីយប្រេងតូតាល់ ឌួងងៀប ភ្លាមៗ ក្រុមក្មេងទំនើងនោះ ក៏ស្ទុះរត់សំដៅយកមួកសុវត្ថិភាពដេញវាយមួយប្រាវ រួចក្រុមក្មេងទំនើងក៏ចេញទៅវិញ។

ប្រភពដដែលបន្តថា ក្រោយមកក៏ឃើញក្រុមក្មេងទំនើងដដែលមកវិញម្តងទៀត ប្រដាប់ដោយ កាំបិតផ្គាក់ ដុំថ្ម ដាវ សម្រុកកាប់ប្រហារលើក្រុមយុវជនរងគ្រោះម្តងទៀត បណ្តាលឲ្យរបួសធ្ងន់ ២ នាក់ និងកាប់ដាច់ស្លាកលេខ។

ក្រុមយុវជនរងគ្រោះបានបន្តទៀតថា កាំបិតផ្គាក់របស់ក្រុមទំនើងបានជ្រុះ ភ្លាមនោះ យុវជនរងគ្រោះម្នាក់ បានរើសដេញវាយបកទៅវិញ ទើបក្រុមជនបង្កនាំគ្នារត់ឡើងម៉ូតូចេញទៅបាត់អស់។

ក្រោយកើតហេតុមួយសន្ទុះ នគរបាលមូលដ្ឋាន បានមកអន្តរាគមន៍សួរនាំយកជនរងគ្រោះ និងវត្ថុតាងកាំបិតផ្គាក់ចំនួន ១ ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលអូរបែកក្អម។ ដោយឡែកជនរងគ្រោះដែលរងរបួសបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីព្យាបាល៕
អត្ថបទ ៖ សំណាង



-
ព័ត៌មានជាតិ២២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ