ព័ត៌មានជាតិ
ពលរដ្ឋតាមផ្លូវទៅភ្នំសំពៅ ស្នើមគ្គុទេសជួយនាំទេសចរបរទេស បានស្គាល់អំពីតម្លៃផ្លែត្នោតនិងគ្រាប់ត្នោតរបស់ខ្មែរ
ពលរដ្ឋមួយចំនួន ដែលមានមុខរបរកែច្នៃផ្លែត្នោតបានស្នើដល់មគ្គុទេសទេសចរណ៍ទាំងឡាយ ដែលនាំភ្ញៀវអន្តរជាតិទៅកម្សាន្តនៅភ្នំសំពៅ អាចនាំភ្ញៀវបរទេសបានស្គាល់អំពីតម្លៃផ្លែត្នោតនិងគ្រាប់ត្នោតរបស់ខ្មែរ ព្រោះដើមត្នោតគឺជាអត្តសញ្ញាណរបស់ជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ។

ក្នុងវ័យ ៣៧ឆ្នាំ លោក ពេជ្រ សុមល រស់នៅភូមិក្រពើកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង បានរៀបរាប់ថា លោកបានប្រកបមុខរបរកាប់គ្រាប់ត្នោតលក់ជាយូរឆ្នាំមកហើយ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ ៥៧ មានចម្ងាយប្រមាណ ១៤ គីឡូម៉ែត្រពីទីរួមខេត្តបាត់ដំបងហួសភ្នំក្រពើបន្តិច។
ពាក់ព័ន្ធមុខរបរប្រចាំថ្ងៃ លោក ពេជ្រ សុមល បានបញ្ជាក់ថា សព្វថ្ងៃនៅទីតាំងដែលលោកលក់គ្រាប់ត្នោត ក៏មានលក់ផលិតផលផ្សេងៗទៀត ប៉ុន្តែតូបនីមួយៗគឺយកគ្រាប់ត្នោតនិងផ្លែត្នោតជាស្នូល ដោយដាក់តាំងនៅពីមុខតូបទាំងធ្លាយៗ ព្រោះភ្ញៀវដែលធ្វើដំណើរតាមផ្លូវជាតិ ៥៧ ទៅកាន់ខេត្តប៉ៃលិន គឺអាចចូលទិញតូបណាមួយក៏ដោយសារតែឃើញផ្លែត្នោតនេះផងដែរ តែបើតូបណាគ្មានតាំងផ្លែត្នោតពីមុខទេ ក៏ភ្ញៀវមិនសូវចាប់អារម្មណ៍និងចូលទិញនោះដែរ។
ជាមួយគ្នានេះ លោកក៏សំណូមពរដល់មគ្គុទេសទេសចរណ៍ទាំងឡាយ ដែលនាំភ្ញៀវអន្តរជាតិទៅទស្សនាសត្វប្រចៀវនៅភ្នំសំពៅ អាចនាំភ្ញៀវហួសទៅមុខប្រហែលមួយគីឡូម៉ែត្រ ដើម្បីឲ្យភ្ញៀវបរទេសបានស្គាល់អំពីតម្លៃផ្លែត្នោតនិងគ្រាប់ត្នោតរបស់ខ្មែរ ព្រោះដើមត្នោតគឺជាអត្តសញ្ញាណរបស់ជាតិខ្មែរតាំងពីយូរលង់ណាស់មកហើយ និងដើម្បីឲ្យមុខរបរកាប់គ្រាប់ត្នោតលក់មានទីផ្សារល្អផង ព្រោះគ្រាប់ត្នោតមានលក់តែចន្លោះខែធ្នូដល់ខែមិថុនាប៉ុណ្ណោះ បើឈានចូលដល់រដូវវស្សាគឺមិនសូវមានអ្នកឡើងត្នោតប៉ុន្មានឡើយ។
ដើមត្នោតគឺជាអត្តសញ្ញាណជាតិរបស់ខ្មែរ ហើយដើមត្នោតក៏អាចហុចផលឱ្យពលរដ្ឋខ្មែរយកមកកែច្នៃបានគ្រប់យ៉ាង។ ឧទាហរណ៍ត្រួយត្នោតយកមកដេរមួកពាក់ ស្លឹកត្នោតយកមកធ្វើជាកន្ទេលឬធ្វើជាដំបូលប្រក់ផ្ទះ ផ្កាត្នោតគាបធ្វើជាទឹកត្នោតនិងរំងាស់ជាស្ករ ផ្លែត្នោតកាប់យកគ្រាប់បរិភោគ ធាងត្នោតឬគាវត្នោត យកដំវេញធ្វើជាខ្សែ និងដើមត្នោតយកធ្វើជាទូកជាដើម។
គ្រាប់ត្នោតខ្ចីគឺជាមុខបង្អែមម្យ៉ាង ដែលពលរដ្ឋមួយចំនួននិយមយកទៅបរិភោគភ្លាមៗ ឬក៏យកទៅកែច្នៃជាបង្អែមផ្សេងៗទៅតាមតម្រូវការរៀងៗខ្លួន។ ដោយឡែកអ្នកប្រកបមុខរបរឡើងកាប់ផ្លែត្នោតពីលើដើមចុះមក ក៏ជាមុខជំនាញច្បាស់លាស់ផងដែរ ព្រោះបើមិនដូច្នោះទេអាចកាត់ប៉ះចំផ្លែខ្ចីឬផ្លែចាស់ជ្រុល ក៏មិនអាចយកមកទទួលទានបានដែរ។
បើតាម លោក ពេជ្រ សុមល ផ្លែត្នោតដែលលោកយកមកលក់គឺលើកយកពីគេមកកាប់លក់ ដោយការទិញចូលក្នុងមួយផ្លូនទៅតាមរដូវដែលសំបូរឬខ្សត់ខ្សោយ បើសម្បូរមួយផ្លូន ២ ម៉ឺនរៀល (១ ផ្លែ មានគ្រាប់ ៣) តែបើខែដែលមិនសូវមានគឺមួយផ្លូវតម្លៃ ៤ ម៉ឺនរៀល។
ការលក់វិញ លោក ពេជ្រ សុមល ប្រាប់ថា កាប់យកគ្រាប់ត្នោតច្រកថង់លក់ក្នុងមួយថង់ ១ ម៉ឺនរៀលដែលក្នុងនោះមានគ្រាប់ត្នោត ចាប់ពី ១៣ ដល់ ២០ គ្រាប់ ក៏ទៅតាមរដូវកាលដែលសម្បូរឬខ្សត់ខ្សោយយ៉ាងដូច្នេះដែរ៕


អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៩ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


