ព័ត៌មានអន្ដរជាតិ
វៀតណាមព្រួយបារម្ភពីកំណើនការនាំចេញអង្ករ ពេលមានការប្រកួតប្រជែងពីឥណ្ឌាកាន់តែខ្លាំង
ក្រុមអ្នកជំនាញវៀតណាមបានសម្ដែងការព្រួយបារម្ភអំពីឧបសគ្គក្នុងការជំរុញកំណើនការនាំចេញអង្ករនៅឆ្នាំ ២០២៥ នេះ ជាពិសេសក្នុងបរិបទដែលឥណ្ឌាដកបំរាមលើការនាំចេញអង្កររបស់ខ្លួន ដែលធ្វើឱ្យការប្រកួតប្រជែងកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News។

ក្នុងឆ្នាំ ២០២៤ វៀតណាមបាននាំចេញអង្ករជាង ៩ លានតោន ដោយរកចំណូលបាន ៥,៧៥ ប៊ីលានដុល្លារ។ នេះបង្ហាញពីកំណើន ១៣ ភាគរយ បើគិតពីបរិមាណ និង ២៣ ភាគរយ បើគិតពីចំណូល។ ចំណូលកើនឡើងខ្ពស់ បណ្ដាលមកពីការហក់ឡើងនៃតម្លៃអង្ករនាំចេញ ប្រហែល ១០ ភាគរយ ធៀបនឹងឆ្នាំមុន។
តួលេខបង្ហាញថា នេះគឺជាឆ្នាំទី៦ជាប់ៗគ្នាហើយ ដែលវៀតណាមបានកត់ត្រាពីកំណើននៃការនាំចេញអង្ករ ប៉ុន្តែឆ្នាំ ២០២៥ អាចនឹងពិបាកក្នុងការបន្តសម្រេចបានកំណើន។
អ្នកជំនាញវៀតណាមបានលើកឡើងថា ឱកាសលើកំណើននាំចេញអង្កររបស់វៀតណាមនៅឆ្នាំ ២០២៥ គឺអាចមានតិចតួច ដោយសារតែកម្រិតនៃការនាំចេញបានហក់ដល់កម្រិតខ្ពស់បំផុតក្នុងឆ្នាំ ២០២៤ រួចហើយ។ ជាមួយគ្នានោះ ទីផ្សារពិភពលោកនៅតែមានកត្តាមិនអំណោយផលជាច្រើន ជាពិសេសក្នុងបរិបទដែលឥណ្ឌាដកការរឹតបន្តឹងលើការនាំចេញអង្កររបស់ខ្លួន។

អ្នកជំនាញលើកឡើងថា ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ស្ដុកអង្ករឥណ្ឌាមានច្រើនដោយសារតែការរឹតបន្តឹងការនាំចេញ។ ដូច្នេះ ការវិធានការនេះ នឹងដាក់សម្ពាធលើប្រទេសនាំចេញផ្សេងទៀត រួមទាំងវៀតណាមផងដែរ ខណៈការប្រកួតប្រជែងដោយជម្រើសផ្គត់ផ្គង់ច្រើន ធ្វើឱ្យតម្លៃអង្ករធ្លាក់ចុះ។
កត្តាគួរឱ្យព្រួយបារម្ភមួយទៀតនោះគឺថា មុនដល់រដូវប្រមូលផលស្រូវចុងក្រោយ អង្ករវៀតណាមត្រូវបានលក់ក្នុងតម្លៃខ្ពស់គួរសម ដែលធ្វើឱ្យប្រទេសនាំចូលអង្ករងាកទៅរកប្រភពផ្គត់ផ្គង់ផ្សេងៗទៀត ក្នុងបរិបទដែលឥណ្ឌូណេស៊ីបញ្ឈប់ការនាំចូលអង្ករនៅឆ្នាំនេះ ដែលជះឥទ្ធិពលសំខាន់ដល់តម្លៃអង្ករ។
នៅឆ្នាំ ២០២៥ តម្លៃអង្ករវៀតណាមអាចទាបជាងឆ្នាំ ២០២៣-២០២៤ ដោយអ្នកជំនាញលើកឡើងថា នៅចុងឆ្នាំ ២០២៤ ប្រទេសដាំស្រូវធំៗជាច្រើនបានចូលដល់រដូវច្រូតកាត់ រួមទាំងវៀតណាម ដែលបណ្តាលឱ្យតម្លៃអង្ករវៀតណាមធ្លាក់ចុះយ៉ាងឆាប់រហ័ស៕
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


