ចរាចរណ៍
បុរសម្នាក់ បើកម៉ូតូលឿន បុកខឿនបង្កាន់ដៃស្ពាន ៧ មករា បាត់បង់ជីវិត
បុរសម្នាក់ បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូលឿន ផ្លូវស្ងាត់ ជ្រុលទៅបុកនឹងខឿនបង្កាន់ដៃស្ពានទំនប់ ៧ មករា កាលពីវេលាម៉ោង ១ និង ៤៥ នាទី ឈានចូលថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៥ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ ៣ ត្រង់ចំណុចស្ពាន ៧ មករា កំពង់ទួល ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពរងគ្រោះឈ្មោះ អ៊ុន ចាន់ដាណា ភេទប្រុស អាយុ ៣៩ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិពោធិដុះ ឃុំបឹងនិមល ស្រុកឈូក ខេត្តកំពត។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង ម៉ាកហុងដាឌ្រីមសង់ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FE-9350 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ ៣ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះមកដល់ចំណុចខាងលើ ក៏រេចង្កូតទៅផ្នែកខាងឆ្វេង រួចបុកខឿនបង្កាន់ដៃស្ពាន បណ្ដាលឲ្យអូសជាច្រើនម៉ែត្រ ស្លាប់បាត់បង់ជីវិតភ្លាមៗ ចំណែកម៉ូតូរងការខូចខាតខ្ទេចស្ទើរទាំងស្រុង។

ប្រភពដដែលបន្តថា បន្ទាប់មកក៏មានប្រជាពលរដ្ឋឃើញ ទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ពិនិត្យមើលឆែកឆេរលើខ្លួនរបស់សព ដោយឃើញមានតែអត្តសញ្ញាណសម្គាល់ខ្លួនប៉ុណ្ណោះ រួចហើយរាយការណ៍ទៅផ្នែកជំនាញចរាចរណ៍បន្ត។

បច្ចុប្បន្ន ម៉ូតូជនរងគ្រោះ ត្រូវបានខាងផ្នែកជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅខណ្ឌដង្កោ បណ្ដោះអាសន្ន។ ចំណែកសពរងគ្រោះវិញ សមត្ថកិច្ចបានវេចខ្ចប់លើកដាក់លើរថយន្តមន្ទីរពេទ្យបង្អែកកណ្តាលស្ទឹង រង់ចាំប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ សំណាង
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


