ព័ត៌មានជាតិ
ក្រុមអ្នកជំនាញបច្ចេកទេសកំពុងសិក្សាសង់ស្ពានកោះកុងថ្មីបន្ថែមមួយទៀត
ខេត្តកោះកុង កំពុងត្រូវបានក្រុមអ្នកជំនាញការផ្នែកបច្ចេកទេសពីគម្រោងកសាងស្ពានកោះកុងថ្មីបន្ថែមមួយទៀត ឆ្លងកាត់ដៃព្រែកកោះប៉ោ ពីក្រុងខេមរភូមិន្ទទៅកាន់ស្រុកមណ្ឌលសីមា ក្រោមកម្ចីឥណទានរបស់ប្រទេសកូរ៉េ។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនខេត្តកោះកុង បានប្រាប់ឱ្យកម្ពុជាថ្មីដឹងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ថា ខេត្តកោះកុង នឹងមានភ័ព្វសំណាងមួយទៀត បន្ទាប់ពីគម្រោងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ គឺស្ពានកោះកុងថ្មី។ ក្រុមអ្នកជំនាញការ កំពុងជីកខួងពិនិត្យសណ្ឋានដីនៅបាតក្រោមទឹកសមុទ្រ ដើម្បីវាយតម្លៃផ្នែកបច្ចេកទេស។

លោក អន ដាវុធ គូសបញ្ជាក់ថា នេះជាដំណាក់កាលសិក្សាបច្ចេកទេសដ៏សុក្រិត្យមួយ ដោយអនុវត្តរយៈពេល១ឆ្នាំ រួចហើយរចនាម៉ូតស្ពាន ដែលត្រូវកំណត់សម្រេចយកជារួមទាំងអស់។ ចំពោះពេលវេលាដំណើរសាងសង់ អាចថាដើមឆ្នាំ២០២៦ ឬឆ្នាំ២០២៧ឯណោះ។
លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បង្ហាញថា ស្ពានកោះកុងថ្មី នឹងមានគន្លងផ្លូវ ២ទៅ២មក និងមានផ្លូវសម្រាប់ថ្មើរជើងទទឹងជាង២ម៉ែត្រ បម្រើការដល់សម្រួលចរាចរណ៍ធ្វើដំណើរ ឬដឹកជញ្ជូនទំនិញពាណិជ្ជកម្មបានលឿនឆាប់រហ័សប្រកបដោយសុវត្ថិភាព។

យ៉ាងណានោះ កំណាត់ផ្លូវជាតិលេខ៤៨ ដែលផ្តើមពីខាងលិចស្ពានកោះកុងឆ្ពោះទៅព្រំដែនអន្តរជាតិចាំយាមប្រវែងជិត១០គីឡូម៉ែត្រ ក៏នឹងត្រូវកសាងថ្មីប្រភេទកៅស៊ូ AC ហើយមានសួនច្បារកណ្តាលផ្លូវ។
គម្រោងសិក្សាកសាងស្ពានកោះកុងថ្មីនេះ ត្រូវបានលោក ជួន វស្សា ជាអ្នករត់ម៉ូតូឌុប និងអ្នកស្រី លន់ សុផល ជាអ្នកលក់ដូរនំ បានគាំទ្រ និងសប្បាយរីករាយយ៉ាងខ្លាំង ពេលដឹងថា នឹងមានគម្រោងថ្មីកើតឡើង។ បើតាមពលរដ្ឋ បន្តថា ស្ពានកោះកុង បច្ចុប្បន្ន តូចចង្អៀតមានគន្លងទៅមកតែ២ ងាយប្រឈមនឹងការកក់ស្ទះចរាចរណ៍ គ្រាស្ថានភាពចាស់ទ្រុឌទ្រោមបន្តិច រីឯការដឹកទំនិញធ្ងន់ៗក៏ច្រើន។

តំណាងពលរដ្ឋ ក៏សង្ឃឹមជឿជាក់ថា នៅពេលគម្រោងសាង់ស្ពានកោះកុងថ្មីអនុវត្តជាផ្លូវការមែននោះ ភាគរីកចម្រើនៅក្នុងខេត្តកាន់តែសំបូរសប្បាយអភិវឌ្ឍន៍ទៅអនាគតយ៉ាងឆាប់រហ័សបំផុត ខណៈខេត្តមានសក្តានុពលស្ទើរគ្រប់វិស័យទាំងអស់៕
អត្ថបទៈសិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានជាតិ៨ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១០ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន