ព័ត៌មានជាតិ
ស្ពានបេតុងអំណោយសម្តេចតេជោ ហ៊ុន សែន ដាក់ឱ្យដំណើរបន្ទាប់ពីបញ្ចប់សាងសង់ ១០០%
ស្ពានបេតុងថ្មីដ៏រឹងមាំ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ បន្ទាប់ពីស្ថាបនារួចរាល់ ១០០ % ដែលស្ពាននេះតភ្ជាប់ពីភូមិ៣ ទៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ។ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ការស្ថាបនាស្ពានបេតុងនេះ ជំនួសឱ្យស្ពានឈើព្រះពន្លា ដែលត្រូវបានបាក់ដោយទឹកជំនន់ អស់រយៈពេលច្រើនឆ្នាំមកហើយចាប់ពីឆ្នាំ ២០២០មក ដែលបានបង្កការលំបាកដល់ប្រជាពលរដ្ឋធ្វើដំណើរក្នុងរយៈកាលកន្លងមកនេះ។ យ៉ាងណាមិញ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ មន្រ្តីក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចុះត្រួតពិនិត្យឃើញថាស្ថាបនាបាន ១០០% ហើយ។

លោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ការងារស្ថាបនាស្ពានបេតុង(ស្ពានព្រះពន្លា)នេះមានប្រវែង៩០ម៉ែត្រ ទទឹង១០ម៉ែត្រ និងស្ថាបនាផ្លូវបេតុងសងខាងក្បាលស្ពានប្រវែង២០០ម៉ែត្រ ទទឹង១០ម៉ែត្រ កម្រាស់០.២ម៉ែត្រ តភ្ជាប់ពីភូមិ៣ ទៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។


លោកបញ្ជាក់ថា ជាលទ្ធផលគិតមកដល់ថ្ងៃនេះអនុវត្តបាន១០០%ហើយ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈលោក កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបន្ទាយមានជ័យ និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ៕
ដោយ៖ ពៅ
-
ចរាចរណ៍២ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ២ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសិក្សានៅពេលខាងមុខ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវបុរាណចំនួន ៧ ខ្សែ សាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗក្នុងដែនដីអាណាចក្រខ្មែរ
-
កីឡា១ សប្តាហ៍ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា


