Connect with us

ព័ត៌មានជាតិ

កំពង់ចាម! គម្រោងស្ថាបនាស្ពានបេតុង”ស្ទឹងឆ្វេង” ផ្អាកបណ្តោះអាសន្នដោយសារទឹកឡើងខ្លាំង

បានផុស

នៅ

គម្រោងស្ថាបនាស្ពានបេតុង “ស្ទឹងឆ្វេង” ស្ថិតនៅចំណុចព្រំប្រទល់ភូមិស្ទឹងឆ្វេង ឃុំច្បារអំពៅ ស្រុកបាធាយ និងភូមិអូរស្វាយលិច ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈរដូវស្សាឆ្នាំនេះទឹកហក់ឡើងខ្លាំង ធ្វើឱ្យប៉ះពាល់ដល់ដំណើរការសាងសង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានដឹកនាំមន្រ្តីអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាស្ពានបេតុង “ស្ទឹងឆ្វេង” ដើម្បីពិនិត្យស្ថានភាពជាក់ស្តែង និងបានណែនាំក្រុមការងារត្រៀមពន្លឿនការស្ថាបនាក្រោយទឹកស្រកវិញ។

គួររំលឹកថា បន្ទាប់ពីមានការស្នើសុំរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការកសាងស្ពានឈើមួយកន្លែងនៅតំបន់ស្ទឹងឆ្វេង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ក្មួយៗសិស្សានុសិស្ស នារដូវទឹកឡើង ពោលគឺតាមរយៈការស្នើសុំរបស់អាជ្ញាធរខេត្តកំពង់ចាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានសម្រេចផ្តល់ការស្ថាបនាជាស្ពានបេតុងតែម្តង ដើម្បីសម្រួលដល់ការធ្វើដំណើរបានយូរអង្វែង និងសុវត្ថិភាពផងដែរ ។

សិស្សានុសិស្សឆ្លងកាត់កាលមិនទាន់ធ្វើស្ពាន

គួរបញ្ជាក់ផងដែរថា គម្រោងស្ថាបនាស្ពានស្ទឹងឆ្វេងនេះ គឺជាស្ពានបេតុងសរសៃដែកប្រវែង ៨៤ម៉ែត្រ ទទឹង ១០ម៉ែត្រ ក្នុងនោះក៏មានការស្ថាបនាផ្លូវសងខាងក្បាលស្ពាន ប្រភេទកៅស៊ូពីរ ស្រទាប់ស្តើង (DBST) ប្រវែង ២៨៧ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមដីល្បាយថ្ម ១ម៉ែត្រ​ សងខាង ដែលគ្រោងប្រើប្រាស់ពេលវេលាសាងសង់រយៈពេល ១ឆ្នាំ​ ដោយស្ពានស្ទឹងឆ្វេងនេះត្រូវបានបើកការដ្ឋានសាងសង់​ កាលពី​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ ហើយបើគិតមកដល់ពេលនេះ សំណង់ខាងលើសម្រេចការ សាងសង់បានប្រមាណ ៤០%ហើយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម