ព័ត៌មានជាតិ
ជប៉ុនបង្ហាញការគាំទ្រដល់ដំណើរការអនុវត្តការងារកែទម្រង់ច្បាប់របស់កម្ពុជា
រដ្ឋាភិបាលជប៉ុនបង្ហាញការគាំទ្រដល់ដំណើរការអនុវត្តលើការងារកែទម្រង់ច្បាប់ រួមទាំងការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់កម្ពុជា។ ការគាំទ្រនេះ បានបង្ហាញឡើងតាមរយៈរដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន ក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នាទីក្រុងតូក្យូ។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុន នាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានដឹកនាំគណៈប្រតិភូនៃទីស្តីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយលោក Murakami Seiichiro រដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន។
លោក វង្សី វិស្សុត បានលើកឡើងពីប្រវត្តិទំនាក់ទំនងកម្ពុជា និងជប៉ុនដែលបានកសាងទំនាក់ទំនងយ៉ាងស្អិតរមួត ដោយផ្អែកលើការទុកចិត្តគ្នាទៅវិញទៅមក។ ជាក់ស្តែងឆ្នាំ២០២៥នេះ គឺជាខួបលើកទី៧២នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុន និងកម្ពុជា ហើយទំនាក់ទំនងនៃប្រទេសទាំងពីរត្រូវបានដំឡើងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ កាលពីខែមករា ឆ្នាំ២០២៣ កន្លងទៅនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រទេសជប៉ុន គឺស្ថិតក្នុងចំណោមប្រទេសដំបូងគេ ដែលបានទទួលស្គាល់ឯករាជ្យភាពរបស់ប្រទេសកម្ពុជា ក្រោយពីកម្ពុជាទទួលបានឯករាជ្យភាពពេញលេញ។ លើសពីនេះ ជប៉ុនគឺជាដៃគូយ៉ាងសំខាន់ក្នុងការជួយកសាង និងស្តារសន្តិភាពនៅកម្ពុជាគ្រប់ដំណាក់កាល តាំងពីការកសាង រក្សាសន្តិភាព ការស្តារនីតិសម្បទាឡើងវិញ និងការអភិវឌ្ឍរហូតមកដល់បច្ចុប្បន្ន។ តាមរយៈទំនាក់ទំនងដ៏ស្អិតរមួតនេះ ប្រទេសជប៉ុននិងប្រជាជនជប៉ុនតែងតែស្ថិតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាជានិច្ច។

ក្នុងកិច្ចពិភាក្សាដ៏សំខាន់នេះ លោក វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រាជរដ្ឋាភិបាល នីតិកាលទី៧ បានប្តេជ្ញាជំរុញការកែទម្រង់អភិបាលកិច្ចលើការដ្ឋានសំខាន់ៗ រួមមាន ការកែទម្រង់រដ្ឋបាលសាធារណៈ កែទម្រង់ហិរញ្ញវត្ថុសាធារណៈ កែទម្រង់ប្រព័ន្ធច្បាប់ និងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ជាដើម។ លោក ប្រាប់ភាគីជប៉ុន ថា ទីស្តីការគណៈរដ្ឋមន្ត្រី ជាស្ថាប័នស្នូលទទួលបន្ទុកក្នុងការដ្ឋានកែទម្រង់ច្បាប់ និងការតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ហើយបានបង្ហាញនូវការស្វាគមន៍ចំពោះកិច្ចសហការនិងការគាំទ្រនានាដែលក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន អាចផ្តល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា ពិសេសដល់ទីស្ដីការគណៈរដ្ឋមន្ត្រី។

ក្នុងស្មារតីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត លោកក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុន បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានចែករំលែកចំណេះដឹង និងបទពិសោធមួយចំនួន និងបានបង្ហាញជំហរស្វាគមន៍និងគាំទ្រដល់ដំណើរការអនុវត្តការដ្ឋានកែទម្រង់សំខាន់ៗពាក់ព័ន្ធ ពិសេសការងារកែទម្រង់ច្បាប់ ការងារតាមដាននិងវាយតម្លៃការអនុវត្តគោលនយោបាយនិងយុទ្ធសាស្ត្រ និងការវាយតម្លៃផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្តរបស់រាជរដ្ឋាភិបាល ដែលការដ្ឋានការងារទាំងនេះក៏ជាមុខងារ និងតួនាទីរបស់ក្រសួងកិច្ចការផ្ទៃក្នុង និងទូរគមនាគមន៍ជប៉ុនផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


