ជីវិតកម្សាន្ដ
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
លោក ងួត ចាន់ដាវិត (G-Devith) បានដាក់បណ្តឹងទៅអង្គការ UNICEF នៅកម្ពុជា ដើម្បីជំរុញដល់ការលុប ជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុកដែលប៉ះពាល់ដល់សិទ្ធិកុមារនៅកម្ពុជាតាមគ្រប់រូបភាព ក្រោយហ្វេសប៊ុកផេកឈ្មោះ អាក្លូ បានផ្សាយវីដេអូជាមួយខ្លឹមសារប្រមាថយ៉ាងអសីលធម៌លើក្រុមគ្រួសារខ្លួនថា “មិនដូចអាអ្នកខ្លះ កូនកើតមកទាន់ម៉ែឪការ” ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ។

យោងតាមលិខិតប្រកាសនៅរសៀលថ្ងៃទី ១០ ខែកុម្ភនេះ បានជម្រាបជូនសាធារណជនថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រហ្វេសប៊ុក ឈ្មោះ អាក្លូ បានបង្ហោះវីដេអូ មានចំណងជើងថា “Diss រាក់កំភែល” ដោយក្នុងវីដេអូនោះ បាននិយាយប្រមាថយ៉ាងអសីលធម៌ថា “មិនដូចអាអ្នកខ្លះ កូនកើតមកទាន់ម៉ែឪការ”។
ការនិយាយបែបនេះ ជាទម្រង់នៃការរំលោភសិទ្ធិអភិវឌ្ឍន៍របស់កុមារ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងស្មារតីរបស់កុមារដែលជាកូនរបស់ លោក ងួន ចាន់ដាវិត (G-Devith) និងអ្នកនាង ទេព បូព្រឹក្ស។ សិទ្ធិអភិវឌ្ឍន៍ ជាសិទ្ធិធំមួយក្នុងចំណោមសិទ្ធិគោលធំទាំងបួនរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្ដីពីសិទ្ធិកុមាររបស់ អង្គការសហប្រជាជាតិ និងគោលការណ៍ណែនាំរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។
ម៉្យាងវិញទៀត ការនិយាយប្រមាថនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងបង្កឱ្យខូចខាតធ្ងន់ធ្ងរដល់កិត្តិយស រួមទាំងសេចក្ដីថ្លៃថ្នូររបស់លោក ងួន ចាន់ដាវិត (G-Devith) ព្រមទាំងក្រុមគ្រួសាររបស់លោកផងដែរ។

ដោយហេតុនេះ ក្នុងគោលជំហរការពារ និងលើកកម្ពស់សិទ្ធិកុមារ រួមទាំងកិច្ចការពារសិទ្ធិបុគ្គល ពាក់ព័ន្ធនឹងកិត្តិយសសេចក្ដីថ្លៃថ្នូរ និងការពារសិទ្ធិរបស់លោក ងួន ចាន់ដាវិត (G-Devith) មេធាវីតំណាង បានបញ្ជាក់តាមរយៈលិខិតប្រកាសដែលមានខ្លឹមសារថា៖
១. ក្នុងស្មារតីចូលរួមពង្រឹងនីតិរដ្ឋ និងការការពារសិទ្ធិជាសារវន្ត ក៏ដូចជា អនុវត្តតាមប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់បានដាស់តឿនដល់អ្នកដែលចង់បានចំណាប់អារម្មណ៍លើបណ្ដាញសង្គម សូមកុំធ្វើឱ្យប៉ះពាល់ដល់បុព្វបុរស សាសនា និងវប្បធម៌របស់យើង។ លោក ងួន ចាន់ដាវិត (G-Devith) បានដាក់បណ្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការច្បាប់ ដោយមិនមានការលើកលែងទៅលើម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “អាក្លូ” និងអ្នកពាក់ព័ន្ធឡើយ។
២. កុមារមិនបានចូលរួមពាក់ព័ន្ធក្នុងសកម្មភាព/អំពើរបស់មនុស្សពេញវ័យជានីតិជននោះទេ ហើយរាល់សកម្មភាព ឬអំពើ របស់មនុស្សពេញវ័យ មិនត្រូវក្លាយជាកម្មវត្ថុ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិគោលធំទាំងបួនរបស់កុមារនោះឡើយ។ លោក ងួន ចាន់ដាវិត (G-Devith) បានដាក់បណ្តឹងទៅអង្គការ UNICEF នៅកម្ពុជា ដើម្បីជំរុញដល់ការលុប ជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុកដែលប៉ះពាល់ដល់សិទ្ធិកុមារនៅកម្ពុជាតាមគ្រប់រូបភាព៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


