Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ ចុះហត្ថលេខា យកពន្ធ២៥% លើដែកថែបនិងអាលុយមីញ៉ូម ដែលនាំចូលអាមេរិក

បានផុស

នៅ

នៅទីបំផុត ប្រមុខសេតវិមានលោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិ យកពន្ធ២៥% លើដែកថែបនិងអាលុយមីញ៉ូម ដែលនាំចូលសហរដ្ឋអាមេរិក។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអង្គារទី១១ខែកុម្ភៈឆ្នាំ២០២៥, លោកបានចុះហត្ថលេខានេះនៅក្នុងការិយាល័យពងក្រពើ ជាមួយសេចក្តីប្រកាសថា ការយកពន្ធនេះគឺគ្មានការលើកលែងអ្វីឡើយ។ មិនត្រឹមប៉ុណ្ណឹង លោកក៏បង្ហើបអំពីគម្រោងយកពន្ធថែមលើយានយន្ត ឱសថ និងឈីបកំព្យូរទ័រ ដែលនាំចូលសហរដ្ឋអាមេរិកផងដែរ។

បញ្ជាយកពន្ធនេះ ត្រូវគេដឹងថា ប៉ះពាល់ខ្លាំងបំផុតដល់កាណាដា ម៉ិកស៊ិក ប្រេស៊ីល និងកូរ៉េខាងត្បូង ព្រោះប្រទេសទាំង៤នេះ សុទ្ធសឹងជាអ្នកនាំចេញដែកថែបកំពូលៗចូលទៅសហរដ្ឋអាមេរិក។

(រូបថត៖ EPA)

កាណាដា​គឺជាប្រទេស​ផ្គត់ផ្គង់ដ៏ធំបំផុតនៃលោហៈអាលុយមីញ៉ូមសុទ្ធសម្រាប់​សហរដ្ឋអាមេរិក ដែលស្មើនឹង ៧៩%នៃការនាំចូលសរុប​របស់អាមេរិក ក្នុងរយៈពេល​ ១១ ខែដំបូង នៃឆ្នាំ ២០២៤។ ​

សូមជម្រាបថា​ កាលពី​អាណត្តិទី១ លោក​ ត្រាំ ក៏បាន​ដាក់ពន្ធ ២៥% លើដែកថែបនាំចូល និង ១០%លើ​​អាលុយមីញ៉ូមផងដែរ ប៉ុន្តែក្រោយមកបានផ្តល់ការលើកលែងពន្ធលើដៃគូពាណិជ្ជកម្មមួយចំនួន រួមទាំងកាណាដា ម៉ិកស៊ិក និងប្រេស៊ីល៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ត្រាំ​ គ្រោងប្រកាសពន្ធ ២៥ ភាគរយ លើដែកថែប និងអាល៊ុយមីញ៉ូមនាំចូលពីគ្រប់ប្រទេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម