ព័ត៌មានអន្ដរជាតិ
ត្រាំ គ្រោងប្រកាសពន្ធ ២៥ ភាគរយ លើដែកថែប និងអាល៊ុយមីញ៉ូមនាំចូលពីគ្រប់ប្រទេស
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឱ្យដឹងកាលពីថ្ងៃអាទិត្យថា លោកនឹងដាក់ចេញពន្ធថ្មី ២៥ ភាគរយ លើដែកថែប និងអាលុយមីញ៉ូមនាំចូលអាមេរិកពីគ្រប់ប្រទេស បន្ថែមពីលើពន្ធដែលមានស្រាប់ ក្នុងជំហានបង្កើនភាពតានតឹងពាណិជ្ជកម្មសកល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក ត្រាំ ថា លោកនឹងប្រកាសពន្ធនេះនៅថ្ងៃចន្ទ។ ទន្ទឹមនឹងនេះ លោកក៏បានអះអាងផងដែរថា លោកនឹងប្រកាស «ពន្ធសងសឹក» លើគ្រប់ប្រទេសនៅថ្ងៃអង្គារ ឬថ្ងៃពុធ ដោយនឹងដាក់វាក្នុងអត្រាពន្ធដែលគ្រប់ប្រទេសដាក់លើទំនិញសហរដ្ឋអាមេរិក។
ក្នុងចំណាត់ការពារវិធានការការពារនិយមរបស់ខ្លួន លោក ត្រាំ លើកឡើងថា៖ «ពន្ធគយនឹងធ្វើឱ្យមានការជោគជ័យជាខ្លាំងម្តងទៀត ហើយខ្ញុំគិតថាវាមានការគ្រប់គ្រងល្អ»។
គួរគូសបញ្ជាក់ថា ប្រទេសផ្គត់ផ្គង់ដែកថែម និងអាលុយមីញ៉ូមដ៏ធំបំផុតរបស់សហរដ្ឋអាមេរិក រួមមានកាណាដា ប្រេស៊ីល និងម៉ិកស៊ិក បន្ទាប់មកគឺកូរ៉េខាងត្បូង និងវៀតណាម។ នេះបើយោងតាមទិន្នន័យរបស់រដ្ឋាភិបាល និងវិទ្យាស្ថានដែក និងដែកអាមេរិក។

កាណាដាគឺជាប្រទេសផ្គត់ផ្គង់ដ៏ធំបំផុតនៃលោហៈអាលុយមីញ៉ូមសុទ្ធសម្រាប់សហរដ្ឋអាមេរិក ដែលស្មើនឹង ៧៩ ភាគរយ នៃការនាំចូលសរុបរបស់អាមេរិក ក្នុងរយៈពេល ១១ ខែដំបូង នៃឆ្នាំ ២០២៤។
ឆ្លើយតបនឹងបញ្ហានេះ រដ្ឋមន្រ្តីនវានុវត្តន៍កាណាដា លោក Francois-Philippe Champagne បានបង្ហោះនៅលើបណ្ដាញសង្គម X ថា៖ «ឧស្សាហកម្មគាំទ្រដែកថែប និងអាលុយមីញ៉ូមរបស់កាណាដា គាំទ្រវិស័យការពារជាតិ ការកសាងនាវា និងរថយន្តរបស់អាមេរិក។ យើងនឹងបន្តក្រោកឈរឡើងសម្រាប់ប្រទេសកាណាដា កម្មករ និងឧស្សាហកម្មរបស់យើង»។
គួររំឭកថា ក្នុងអាណត្តិទី១របស់ខ្លួន លោក ត្រាំ បានដាក់ពន្ធ ២៥ ភាគរយ លើដែកថែមនាំចូល និង ១០ ភាគរយ លើអាលុយមីញ៉ូម ប៉ុន្តែក្រោយមកបានផ្តល់ការលើកលែងពន្ធលើដៃគូពាណិជ្ជកម្មមួយចំនួន រួមទាំងកាណាដា ម៉ិកស៊ិក និងប្រេស៊ីល។ ម៉ិកស៊ិកគឺជាអ្នកផ្គត់ផ្គង់ដ៏ធំនៃសំណល់អេតចាយ និងអាលុយមីញ៉ូមអាលុយមីញ៉ូម៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


