ព័ត៌មានជាតិ
រដ្ឋបាលរាជធានីផ្តើម អ៊ុតគំនូសសញ្ញាចរាចរណ៍ នៅលើកំណាត់ផ្លូវដែលបានអ៊ុតកៅស៊ូAC រួចរាល់ នៅក្នុងខណ្ឌដូនពេញ
រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់ណាស់ លើបញ្ហាការខូចខាតផ្លូវដោយទឹកជំនន់ ការកកស្ទះចរាចរណ៍ ការស្ទះប្រព័ន្ធលូ និងរៀបចំសណ្ដាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋានទូទាំង១៤ខណ្ឌក្នុងរាជធានី ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ លើកសោភ័ណភាពទីក្រុងឲ្យកាន់តែស្រស់ស្អាតនិងងាយស្រួលក្នុងការធ្វើដំណើរផងដែរ។

ជាក់ស្តែងសម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបន្តសកម្មភាព អ៊ុតគំនូសសញ្ញាចរាចរណ៍ គំនូសជាប់ គំនូសដាច់ និងគំនូសសម្រាប់ថ្មើរជើង នៅតាមបណ្ដោយផ្លូវជាច្រើនខ្សែនៅក្នុងខណ្ឌដូនពេញ ពិសេសកំណាត់ផ្លូវដែលបានអ៊ុតកៅស៊ូACរួចរាល់ហើយ។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា ការ អ៊ុតគំនូសសញ្ញាចរាចរណ៍ គំនូសជាប់ គំនូសដាច់ និងគំនូសសម្រាប់ថ្មើរជើងខាងលើនេះ ធ្វើឡើងទៅតាមការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គឺត្រូវធ្វើសកម្មភាពទៅលើកំណាត់ផ្លូវដែលបានអ៊ុតកៅស៊ូACរួច ក្រោយពីខួចខាតដោយជំនន់ទឹកភ្លៀងនាពេលកន្លងមក។

គួរបញ្ជាក់ថា នៅក្នុងរាជធានីភ្នំពេញ កំណាត់ផ្លូវដែលទទួលរងការខូចខាតដោយទឹកជំនន់មានចំនួន២៩ខ្សែ ហើយក្នុងចំនួននេះ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញមានចំនួន១៦ខ្សែ។ គិតមកដល់ពេលនេះមានផ្លូវទាំង១៦ខ្សែនេះ ក្រុមការងារបានជួសជុលនិងអ៊ុតកៅស៊ូACបានចំនួន១១ខ្សែហើយ ហើយនៅពេលនេះ រដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងអ៊ុតគំនូសសញ្ញាចរាចរណ៍ គំនូសជាប់ គំនូសដាច់ និងគំនូសសម្រាប់ថ្មើរជើង ទៅលើកំណាត់ផ្លូវដែលបានអ៊ុតកៅស៊ូACរួចរាល់ហើយនេះ។


ការងារនេះធ្វើឡើងដើម្បីជាប្រយោជន៍ឲ្យអ្នកប្រើប្រាស់ផ្លូវ ងាយស្រួលមើលនិងឃើញច្បាស់អំពីគំនូសចរាចរណ៍ សម្រាប់ធ្វើដំណើរបានងាយស្រួល ព្រមទាំងអាចបញ្ចៀសបានរាល់គ្រោះថ្នាក់ក្នុងពេលដែលយានយន្តគ្រប់ប្រភេទធ្វើដំណើរ ព្រមទាំងផ្ដល់ភាពងាយស្រួលដល់អ្នកទេសចរផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


