ព័ត៌មានជាតិ
កសិករឃុំកោះតាស៊ុយ អាចរកចំណូលជាង ១ ម៉ឺនរៀល ក្នុង ១ គីឡូក្រាម ពីដំណាំថ្នាំជក់
ប្រជាកសិកររស់នៅក្នុងឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ បាននឹងកំពុងមមាញញឹកក្នុងការប្រមូលផលដំណាំថ្នាំជក់ ខណៈដែលឆ្នាំនេះទទួលបានទិន្នផលល្អ រីឯឈ្មួញចុះមកទិញឲ្យតម្លៃខ្ពស់ចន្លោះពី ១២ ០០០ រៀលទៅ ១៣ ០០០រៀល ក្នុងមួយគីឡូក្រាម។


អ្នកស្រី វន់ ស៊ីណា រស់នៅឃុំកោះតាស៊ុយ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះបានឲ្យដឹងេថា នៅក្នុងឆ្នាំនេះពលរដ្ឋសម្រុកដាំដំណាំថ្នាំជក់ច្រើនជាងដំណាំផ្សេងៗ ខណៈដែលឆ្នាំនេះទទួលបានទិន្នផលល្អហើយឈ្មួញចុះមកទិញក៏ឲ្យតម្លៃខ្ពស់។
កសិករមួយរូបទៀត អ្នកស្រី ឌុច សុីផេង បានឲ្យដឹងដែរថា បើទោះបីជាដំណាំថ្នាំជក់ប្រើដើមទុនច្រើនបន្តិចមែន តែទីផ្សារល្អជាងដំណាំផ្សេងទៀត។
កសិករូបនេះបានបង្ហើបតម្លៃ ដែលឈ្មួញចុះប្រមូលទិញផលដំណាំថ្នាំជក់ ដោយប្រៀបធៀបឆ្នាំមុនលក់បានតម្លៃ ១៣ ៥០០ រៀល ក្នុងមួយគីឡូក្រាម ហើយឆ្នាំនេះតម្លៃបន្តបានខ្ពស់មិនធ្លាក់ចុះនោះទេ។



លោក សំ សំអាន ប្រធានការិយាល័យក្សេតសាស្រ្ដ និងផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តក្រចេះ បានប្រាប់កម្ពុជាថ្មី ឲ្យដឹងនៅថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥ នេះថា ក្នុងខេត្តក្រចេះ មានស្រុកចំនួន ៣ គឺមានស្រុកឆ្លូង ស្រុកព្រែកប្រសព្វ និងស្រុកចិត្របុរី ដែលមានប្រជាកសិករធ្វើដំណាំថ្នាំជក់។ ក្នុងឆ្នាំនេះប្រជាកសិករសម្រុកនាំគ្នាដាំដំណាំថ្នាំជក់លើផ្ទៃដី ៦៧៥ ហិកតា បើកប្រៀបធៀបទៅនឹងឆ្នាំមុនឃើញថាមានការកើនឡើង។

លោកបានបន្តថា តម្លៃថ្នាំជក់ឆ្នាំនេះអាចលក់បានតម្លៃ ១២ ០០០ រៀល ទៅ ១៣ ០០០ រៀល ក្នុងមួយគីឡូក្រាមបើធៀបទៅនឹងឆ្នាំមុនមិនមានការធ្លាក់ចុះនោះទេ ដែលតម្លៃសមស្របសម្រាប់ប្រជាកសិករទទួលយកបាន៕

អត្ថបទ៖ ប្រុញ វិធិន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា