ព័ត៌មានអន្ដរជាតិ
សិង្ហបុរីព្យាករកំណើនសេដ្ឋកិច្ច ១-៣ ភាគរយ ឆ្នាំនេះ
ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី (MTI) បានព្យាករថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនឹងមានត្រឹមចន្លោះពី ១-៣ ភាគរយ នៅឆ្នាំ ២០២៥ នេះ ដោយយឺតជាងកំណើនឆ្នាំ ២០២៤ ដោយសារតែជម្លោះភូមិសាស្រ្តនយោបាយ និងភាពមិនប្រាកដប្រជាសកល។
របាយការណ៍របស់ក្រសួងដែលចេញផ្សាយកាលពីពេលថ្មីៗនេះ បានបង្ហាញថា សេដ្ឋកិច្ចរបស់សិង្ហបុរីបានកើនឡើង ៤,៤ ភាគរយ នៅឆ្នាំ ២០២៤ ដោយខ្ពស់ជាងការរំពឹងទុក ៤ ភាគរយ។ កំណើននេះជំរុញដោយការកើនឡើងសេដ្ឋកិច្ច ៥ ភាគរយ នៅត្រីមាសចុងក្រោយឆ្នាំ ២០២៤។
យ៉ាងណាមិញ MTI បានដាក់រក្សាការព្យាករកំណើនសេដ្ឋកិច្ចរបស់ប្រទេស ត្រឹមចន្លោះពី ១-៣ ភាគរយ ដោយបណ្ដាលមកពីហាណិភ័យក្នុង និងក្រៅស្រុកជាច្រើន រួមទាំងជម្លោះភូមិសាស្ត្រនយោបាយ និងភាពមិនប្រាកដប្រជាខ្ពស់លើគោលនយោបាយពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី លោក ដូណាល់ ត្រាំ។ ជាមួយគ្នានោះ ភាពមិនប្រាកដប្រជានៃគោលនយោបាយសេដ្ឋកិច្ចសកលកាន់តែធំ អាចបង្អាក់ការវិនិយោគ និងពាណិជ្ជកម្មសកល ហើយដាក់បន្តុកលើកំណើនសេដ្ឋកិច្ចពិភពលោក ក៏ដូចជាសិង្ហបុរី។

យ៉ាងណាមិញ MTI បាននិយាយថា វិស័យសេវាកម្មដែលទាក់ទងនឹងការផលិត និងពាណិជ្ជកម្មនៅសិង្ហបុរី រំពឹងថានឹងបន្តកើនឡើងនៅឆ្នាំ ២០២៥ ទោះបីជាល្បឿននៃកំណើនរបស់វិស័យទាំងនេះ ទំនងជាមានកម្រិតយឺតជាងឆ្នាំ ២០២៤ ក៏ដោយ។
នៅក្នុងវិស័យផលិតកម្ម គ្រឿងអេឡិចត្រូនិកនឹងកើនឡើងក្នុងល្បឿនស្ថិរភាព ដែលគាំទ្រដោយតម្រូវការដ៏រឹងមាំសម្រាប់បន្ទះឈីបនៅក្នុងកុំព្យូទ័រ ស្មាតហ្វូន និងមជ្ឈមណ្ឌលទិន្នន័យជាដើម។
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២៤ ម៉ោង agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


