ព័ត៌មានអន្ដរជាតិ
សិង្ហបុរីបង្កើនការចំណាយសម្រាប់វិស័យអវកាស
ការិយាល័យសម្រាប់បច្ចេកវិទ្យា និងឧស្សាហកម្មអវកាសរបស់សិង្ហបុរី (OSTIn) កាលពីថ្ងៃពុធបានប្រកាសថា សិង្ហបុរីបន្ថែមកញ្ចប់ទឹកប្រាក់ប្រមាណ ៦០ លានដុល្លារសិង្ហបុរី (៤៤,៨ លានដុល្លារ) សម្រាប់ការអភិវឌ្ឍបច្ចេកវិទ្យាផ្កាយរណប ក្នុងចំណោមគម្រោងអវកាសផ្សេងទៀត រួមទាំងគម្រោងផ្កាយរណបរូបភាពក្នុងតំបន់ផងដែរ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

កញ្ចប់មូលនិធិនេះ នឹងត្រូវវិនិយោគក្នុងកម្មវិធីអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស (STDP) ដែលមានស្រាប់ ចន្លោះឆ្នាំ ២០២៥-២០២៧ ហើយក៏នឹងត្រូវប្រើផងដែរ ដើម្បីបង្កើនសមត្ថភាពនៃស្ថាប័នស្រាវជ្រាវ និងសិក្សារបស់សិង្ហបុរី និងជំរុញការធ្វើពាណិជ្ជកម្មការស្រាវជ្រាវរបស់ពួកគេ។
នាយកប្រតិបត្តិ OSTIn លោក Jonathan Hung បាននិយាយថា ទោះបីជាឧស្សាហកម្មអវកាសរបស់សិង្ហបុរីនៅតែកំពុងអភិវឌ្ឍក៏ដោយ និន្នាការពិភពលោកបង្ហាញពីឱកាសថ្មីៗ ដែលបណ្តាប្រទេសដូចជាសិង្ហបុរីអាចចាប់យក។ លោកបន្តថា សិង្ហបុរីប្រាថ្នាចង់ក្លាយជាប្រទេសរួមចំណែកយ៉ាងសកម្មមួយ ដល់ប្រព័ន្ធអេកូឡូស៊ីអវកាសពិភពលោក។

គួរគូសបញ្ជាក់ថា ការបញ្ចេញកញ្ចប់ចុងក្រោយរបស់សិង្ហបុរី នឹងធ្វើឱ្យការចំណាយលើ STDP របស់រដ្ឋាភិបាលកើនដល់ជាង ២០០ លានដុល្លារសិង្ហបុរី ដោយនេះរាប់ទាំងកញ្ចប់ ១៥០ លានដុល្លារសិង្ហបុរីសម្រាប់ឆ្នាំ ២០២១-២០២៥។
មែនទែនទៅ STDP ត្រូវបានចាប់ផ្តើមដើម្បីជួយអភិវឌ្ឍសមត្ថភាពទាក់ទងនឹងលំហអាកាស ដែលគាំទ្រដល់វិស័យអាកាសចរណ៍ ដែនសមុទ្រ និងនិរន្តរភាព ក៏ដូចជាបច្ចេកវិទ្យាដើម្បីជួយដល់ការប្រកួតប្រជែងរបស់សិង្ហបុរីនៅក្នុងតំបន់។
កញ្ចប់មូលនិធិបន្ថែម ៦០ លានដុល្លារសិង្ហបុរី ប្រកាសឡើង ចំពេលដែលសេដ្ឋកិច្ចអវកាសពិភពលោកកំពុងរីកចម្រើន ដែលរំពឹងថានឹងកើនឡើង ៣ ដង និងឈានដល់ ១,៨ ទ្រីលានដុល្លារអាមេរិក នៅឆ្នាំ ២០៣៥។ នេះបើយោងតាមទិន្នន័យរបស់វេទិកាសេដ្ឋកិច្ចពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


