ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះជាមេរៀនរបស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”
សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៅល្ងាចថ្ងៃទី៣ ខែមីនា ឆ្នាំ ២០២៥នេះ តាមរយៈបណ្តាញសង្គមហ្វេសបុសបុកផ្លូវការរបស់សម្តេច បានសរសេរថា ស្របពេលដែលថ្មីៗនេះ មានជម្លោះពាក្យសំដី រវាងប្រធានាធិបតីអាមេរិក និងប្រធាធិបតីអ៊ុយក្រែនសម្ដេចបានជូនរូបថតពេលសម្ដេចចរចាឆ្នាំ១៩៨៩ ដែលហៅថា វេចបាយស៊ីដើម្បីចរចារកសន្តិភាព ដោយពេលនេះ សម្ដេចបានយកបទពិសោធន៍ គឺការ «អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់» នេះជាមេរៀន ក្នុងវ័យ៣៧ឆ្នាំចេញចរចាស្វែងរកសន្ដិភាព ដើម្បីសេចក្តីសុខរបស់ជាតិ។

បន្ថែមលើនេះ សម្ដេចប្រមុខរដ្ឋស្ដីទីបានលើកឡើងពីស្ថានភាពសុខភាពរបស់សម្តេចថា ម្សិលមិញសម្ដេចបានធ្វើតេស្តរហ័សពិនិត្យឃើញ អវិជ្ជមានកូវីដ-១៩ ហើយតែសម្ដេចនៅតែមិនទាន់ហ៊ានប្រថុយដើម្បីចូលរួមដង្ហែព្រះមហាក្សត្រ និងហ្លួងម៉ែជាទីគោរពសក្ការៈយាងទៅប៉េកាំងព្រឹកមិញនេះទេ ព្រោះសម្ដេចនៅហៀរសំបោរនៅឡើយ។ ការបារម្មណ៍ខ្លាចឆ្លងទៅព្រះអង្គ និងថ្នាក់ដឹកនាំផ្សេងទៀត។
សម្ដេចតេជោបានបញ្ជាក់ថា មុននេះ ២ ម៉ោងបានធ្វើតេស្តម្តងទៀតលទ្ធផលអវិជ្ជមានដដែល។ ដូចនេះទាំងគ្រូពេទ្យទាំងសម្ដេចកំណត់ថា សម្ដេចពុំមានជម្ងឺកូវីដ-១៩ ទៀតទេ។ សម្ដេចថ្លែងថា “ខ្ញុំចាប់ផ្តើមការងារធម្មតាដោយរាប់ទាំង ទទួលភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ លាហើយកូវីដ-១៩ ជាលើកទី២ និងខិតខំមិនឱ្យមានការលាជាលើកទី៣”។
សម្ដេចតេជោបានសរសេរថា ដោយសារថ្មីៗនេះ មានជម្លោះពាក្យសំដីរវាងប្រធានាធិបតីអាមេរិក និងប្រធានាធិបតីអ៊ុយក្រែនសម្ដេចជូនរូបថតពេលសម្ដេចចរចាឆ្នាំ១៩៨៩ ដែលសម្ដេចហៅថា «វេចបាយស៊ីដើម្បីចរចារកសន្តិភាព»។ “ពេលនោះ ខ្ញុំទើបមានអាយុ ៣៧ ឆ្នាំតែពូកែអត់ធ្មត់ ដើម្បីសេចក្តីសុខរបស់ជាតិ។ អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះមេរៀនរបស់ខ្ញុំ”៕

-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


