ព័ត៌មានអន្ដរជាតិ
សមាជិកសភាអាមេរិកម្នាក់ទៀត ស្នើដាក់រូបលោក ត្រាំ លើក្រដាសប្រាក់ ១០០ដុល្លារ
ឥឡូវមានសមាជិកសភាគណបក្សសាធារណរដ្ឋម្នាក់ទៀតហើយ ដែលធ្វើសេចក្តីព្រាងច្បាប់ដាក់រូបប្រធានាធិបតី ដូណាល់ ត្រាំ នៅលើក្រដាសប្រាក់ ១០០ដុល្លារអាមេរិក។

សមាជិកសភារូបនោះមានឈ្មោះ Brandon Gill មកពីរដ្ឋតិចសាស់ ហើយលោកបានដាក់សំណើច្បាប់នេះកាលពីថ្ងៃចន្ទទី៣ខែមីនាឆ្នាំ២០២៥ ដោយស្នើឲ្យដាក់រូបមុខលោក ត្រាំ ជំនួស Benjamin Franklin នៅលើក្រដាសប្រាក់១០០ដុល្លារ។
តាមការចុះផ្សាយរបស់ USA Today, សេចក្តីព្រាងច្បាប់នោះមានឈ្មោះ «យុគសម័យមាសអាមេរិកឆ្នាំ២០២៥» ហើយលោក Gill បញ្ជាក់ថា មូលហេតុដែលខ្លួនចង់ឲ្យមានមុខលោក ត្រាំ នៅលើក្រដាសប្រាក់១០០ដុល្លារជំនួសលោក Franklin ព្រោះតែ លោកប្រធានាធិបតី ត្រាំ សុខចិត្តលះបង់ពេលវេលាជាមួយគ្រួសារ ហើយពុះពារដឹកនាំប្រទេស។ ឥឡូវ គាត់ខំធ្វើការបន្ថែមម៉ោងទៀត ដើម្បីការពារព្រំដែន ជួសជុលទំនាក់ទំនងពាណិជ្ជកម្មមិនស្មើភាពគ្នារបស់អាមេរិកជាមួយពិភពលោក ធ្វើឲ្យអាមេរិកមានថាមពលសាជាថ្មី ហើយគិតអាមេរិកជាចម្បង តាមរយៈការបញ្ចប់ជំនួយបរទេសដែលគ្មានប្រយោជន៍។

លោក Gill អះអាងថា «គ្មានអ្នកណាធ្វើបានដូចលោក ត្រាំ ក្នុងការនាំអាមេរិកឲ្យឈានចូលយុគមាសទេ។ ការដាក់រូបគាត់នៅលើក្រដាសប្រាក់១០០ដុល្លារ គឺដើម្បីផ្តល់កិត្តិយសដល់អ្វីៗដែលគាត់នឹងសម្រេចបានក្នុងរយៈពេល៤ឆ្នាំខាងមុខ»។
ក្នុងសំណើច្បាប់របស់លោក Gill, លេខាធិការក្រសួងរតនាគារ មានពេលរហូតដល់ថ្ងៃទី៣១ខែធ្នូឆ្នាំ ២០២៦ ដើម្បីបង្ហាញការរចនាបឋមនៃក្រដាសប្រាក់១០០ដុល្លារដែលមានរូបលោក ត្រាំ ឲ្យសាធារណជនបានឃើញ ហើយប្រសិនបើត្រូវបានអនុម័តមែន ច្បាប់នេះនឹងតម្រូវឲ្យរាស់ក្រដាសប្រាក់១០០ដុល្លារ ត្រូវមានរូបលោក ត្រាំ នៅលើផ្នែកខាងមុខ ចាប់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០២៨ទៅ។

កាលពីខែកុម្ភៈ សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋម្នាក់ទៀតមកពីរដ្ឋ South Carolina គឺលោក Joe Wilson ក៏បានបង្ហាញសេចក្តីព្រាងច្បាប់ បោះពុម្ភក្រដាសប្រាក់២៥០ដុល្លារដែលមានដាក់រូបលោកត្រាំនៅលើនោះផងដែរ ដែលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
សម្រាប់ហេតុផលនៅពីក្រោយសំណើច្បាប់ «Donald J. Trump $250» នេះ ត្រូវបានលោក Wilson បញ្ជាក់ថា គឺព្រោះតែបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចឬគេហៅថា «Bidenflation» បន្សល់ទុកដោយលោក Biden ដែលបង្កឲ្យមានអតិផរណា ជំរុញឲ្យមានតម្រូវការខ្លាំងជាងមុនសម្រាប់រូបិយប័ណ្ណដែលមានតម្លៃកាន់តែខ្ពស់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សមាជិកសភាអាមេរិក ព្រាងច្បាប់បោះពុម្ភក្រដាសប្រាក់ ២៥០ដុល្លារ ដាក់រូបលោក Trump
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


