ព័ត៌មានអន្ដរជាតិ
សមាជិកសភាអាមេរិក ព្រាងច្បាប់បោះពុម្ភក្រដាសប្រាក់ ២៥០ដុល្លារ ដាក់រូបលោក Trump
ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើល នៅពេលសមាជិកសភាអាមេរិកមួយរូបបានបង្ហាញសេចក្តីព្រាងច្បាប់ បោះពុម្ភក្រដាសប្រាក់២៥០ដុល្លារដែលមានដាក់រូបលោកប្រធានាធិបតី Donald Trump នៅលើនោះ។

ដោយបង្ហោះសារលើបណ្តាញសង្គម X កាលពីថ្ងៃពុធទី២៦ខែកុម្ភៈឆ្នាំ២០២៥និងយកចុះផ្សាយដោយ New York Post, លោក Joe Wilson សមាជិករដ្ឋសភាខាងគណបក្សសាធារណរដ្ឋមកពីរដ្ឋ South Carolina បានសរសេរថា «ខ្ញុំមានសេចក្តីសោមនស្សរីករាយណាស់ដែលសូមប្រកាសថា ខ្ញុំកំពុងធ្វើសំណើច្បាប់ដើម្បីតម្រូវឲ្យការិយាល័យឆ្លាក់និងបោះពុម្ភ ឌីហ្សាញក្រដាសប្រាក់២៥០ដុល្លារ ដែលមានរូបលោក Donald J. Trump។ គោលនយោបាយរបស់លោក Biden បានបំផ្លាញសេដ្ឋកិច្ច បង្ខំឲ្យគ្រួសារអាមេរិកអស់លុយច្រើន។ ក្រដាសប្រាក់ដ៏មានតម្លៃបំផុតនេះ គឺសម្រាប់ប្រធានាធិបតីដែលមានតម្លៃបំផុត!»។

សម្រាប់ហេតុផលនៅពីក្រោយសំណើច្បាប់ «Donald J. Trump $250» នេះ ត្រូវបានលោក Wilson បញ្ជាក់ថា គឺព្រោះតែបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចឬគេហៅថា «Bidenflation» បន្សល់ទុកដោយលោក Biden ដែលបង្កឲ្យមានអតិផរណា ជំរុញឲ្យមានតម្រូវការខ្លាំងជាងមុនសម្រាប់រូបិយប័ណ្ណដែលមានតម្លៃកាន់តែខ្ពស់។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនដឹងថាតើសំណើនេះបានសម្រេចដែរឬក៏អត់នោះទេ ព្រោះបើយោងតាមច្បាប់បច្ចុប្បន្នរបស់សហរដ្ឋអាមេរិក គឺបានហាមប្រាមដាក់រូបបុគ្គលដែលនៅមានជីវិត លើរូបិយប័ណ្ណ។
សេចក្តីព្រាងច្បាប់នេះក៏មិនទាន់បញ្ជូនដល់ដៃរដ្ឋសភានៅឡើយដែរ ប៉ុន្តែបើវាត្រូវបានអនុម័តមែន លោក Trump នឹងក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេក្នុងប្រវត្តិសាស្រ្ត ដែលមានមុខនៅលើក្រដាសប្រាក់ដុល្លារ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តម្លៃស៊ុតនៅអាមេរិកកើនឡើងជាង៥០%ខ្ពស់បំផុតមិនធ្លាប់មាន ខណៈរដ្ឋបាលត្រាំបញ្ចេញលុយ១០០០លាន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


