ព័ត៌មានជាតិ
ភាគីពាក់ព័ន្ធទាំងអស់ត្រូវសហការគ្នាដើម្បីចាប់ យកប្រយោជន៍ពីការប្រើប្រាស់ AI និងយល់ដឹងអំពីហានិភ័យ
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោក ហែម វណ្ណឌី បានលើកឡើងថា គ្រប់ភាគីពាក់ព័ន្ធទាំងវិស័យឯកជន វិស័យសាធារណៈ និងតួអង្គពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាដើម្បីជំរុញបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតនៅកម្ពុជា ឱ្យមានលក្ខណៈបរិយាបន្ន ទំនួលខុសត្រូវ និងឆ្ពោះទៅមុខរួមគ្នា ក្នុងទិសដៅតែមួយ។

ការលើកឡើងរបស់លោករដ្ឋមន្រ្តី ហែម វណ្ណឌីធ្វើឡើងកាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ នៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី “ការត្រៀមខ្លួនរបស់កម្ពុជាសម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត–AI” ដែលសហការរៀបចំឡើងរវាងក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) ក្នុងគោលបំណងពង្រីកសក្តានុពលនៃបញ្ញាសិប្បនិម្មិត ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងដោះស្រាយបញ្ហាសង្គម។
លោក ហែម វណ្ណឌី ក៏ជាប្រធានក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ថារាល់គ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋ ឯកជន និងដៃគូរអភិវឌ្ឍន៍នានាត្រូវតែសហការគ្នាដើម្បីទាញយកប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យា AI ជាពិសេសត្រូវដឹងអំពីហានិភ័យផងដែរ។

លោករដ្ឋមន្ត្រីបានថ្លែងថា៖ «សិក្ខាសាលាថ្នាក់ជាតិនេះមានគោលដៅតម្រង់ទិស និងលើកកម្ពស់ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីជំរុញកម្ពុជាឱ្យមានផលិតភាព ប្រសិទ្ធភាពសេដ្ឋកិច្ច និងប្រសិទ្ធផល នៅគ្រប់ដំណើរអភិវឌ្ឍន៍ និងវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច»។
លោក Joseph Scheuer អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានលើកឡើងពីតួនាទីសំខាន់របស់ AI ក្នុងការអភិវឌ្ឍ ដោយសង្កត់ធ្ងន់លើភាពចាំបាច់នៃបរិយាបន្ន។
លោកថ្លែងថា៖ «AI ត្រូវតែអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា ដោយធានាថាគ្មានពលរដ្ឋណាត្រូវបានផាត់ចោលទេ។ ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងរដ្ឋាភិបាល វិស័យធុរកិច្ច អ្នកស្រាវជ្រាវ និងជាពិសេសយុវជន ត្រូវចូលរួមឱ្យបានសកម្មក្នុងការរៀបចំយុទ្ធសាស្ត្រជាតិស្តីពី AI ដើម្បីធ្វើយ៉ាងណាឱ្យយុទ្ធសាស្ត្រនេះមានលក្ខណៈអនុវត្តជាក់ស្តែង មានបរិយាបន្ន និងស្របតាមគោលដៅអភិវឌ្ឍន៍របស់កម្ពុជា»។

លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិក្នុងការគាំទ្រកម្ពុជា ដោយលោកថា ការសម្របសម្រួល និងកិច្ចសហការគឺជាគន្លឹះ ហើយគ្មានអង្គភាព ឬស្ថាប័នណាអាចអភិវឌ្ឍ AI ផ្តាច់មុខតែម្នាក់ឯងបានឡើយ។
បើយោងតាមក្រសួង ដំណាក់កាលដំបូងនៃយុទ្ធសាស្រ្តជាតិស្តីពីបញ្ញាសិប្បនិម្មិត ផ្តោតលើវិស័យសំខាន់ៗចំនួន ៨ គឺ៖ ការលើកកម្ពស់ផលិតភាពជាតិ ការបង្កើនសមត្ថភាពស្រាវជ្រាវ ការកសាងធនធានមនុស្ស ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ការជំរុញបញ្ញាសិប្បនិម្មិតក្នុងវិស័យសាធារណៈ ការលើកកម្ពស់ចំណេះដឹងស្តីពីបញ្ញាសិប្បនិម្មិត និងការលើកកម្ពស់នវានុវត្តន៍ប្រកបដោយបរិយាបន្ន។
បញ្ញាសិប្បនិម្មិតត្រូវបានព្យាករថានឹងជំរុញផលិតផលក្នុងស្រុករបស់អាស៊ានពី ១០% ទៅ ១៨% ឬប្រមាណ ១ ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០៣០។ ដោយទទួលស្គាល់សក្តានុពលនេះ ក្រុមប្រឹក្សាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានផ្តួចផ្តើមការសិក្សាលើអត្ថប្រយោជន៍ ផលប៉ះពាល់ និងនិន្នាការសកលនៃបញ្ញាសិប្បនិម្មិត ដើម្បីបង្កើតយុទ្ធសាស្ត្រជាតិមួយ ដែលឆ្លើយតបតាមតម្រូវការរបស់ប្រទេសកម្ពុជា ទន្ទឹមនឹងនោះកាត់បន្ថយហានិភ័យដែលអាចកើតមាននៃបញ្ញាសិប្បនិម្មិត។ នេះបើយោងតាម MISTI៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


