Connect with us

ព័ត៌មានជាតិ

​​រោងចក្រផលិតទឹកស្អាតថ្មី​ខេត្តកំពត បញ្ចប់​ការ​សាងសង់​ ២ ឆ្នាំទៀត បង្កើន​​សមត្ថភាពផលិតទឹកស្អាត​បាន ១២,៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ

បានផុស

នៅ

ខេត្តកំំពតកំពុង​ដំណើរការ​សាងសង់​ប្រព័ន្ធទឹកស្អាតថ្មី​បន្ថែម​ដែល​នឹង​​បញ្ចប់នៅពីរឆ្នាំទៀត ដែលមានលទ្ធភាព​បង្កើន​​សមត្ថភាព​ផលិតទឹកស្អាត​បាន ១២,៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ​២០២៦ បានដឹកនាំ​មន្រ្តី​បច្ចេកទេស​ចុះពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធទឹកស្អាតសំខាន់ៗនៅក្នុងខេត្តកំពត ដែល​រួម​មាន​ស្ថានីយមូបទឹកឆៅនៅ​ក្នុងស្រុកទឹកឈូ និងគម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតថ្មីដែលមានសមត្ថភាពផលិត ១២,៦០០ ម៉ែត្រគូបក្នុងមួយថ្ងៃ។

បើតាមប្រភពពីមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គម្រោងសាងសង់ប្រព័ន្ធទឹកស្អាតនៅក្នុងខេត្តកំពត គ្រោងនឹងបញ្ចប់ក្នុងរយៈពេល ២ ឆ្នាំខាងមុខ​ទៀត ដែលនឹងពង្រីកការផ្គត់ផ្គង់ទឹកស្អាតដើម្បីគាំទ្រតម្រូវការប្រើប្រាស់ទឹកស្អាតរបស់ប្រជាពលរដ្ឋក្នុងក្រុងកំពតនិងតំបន់ជុំវិញ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម