ព័ត៌មានអន្ដរជាតិ
ថៃ៖ ការនាំចេញខែកុម្ភៈ កើនលើសការរំពឹងទុក ទោះក្ដីបារម្ភជុំវិញពន្ធ
ក្រសួងពាណិជ្ជកម្មថៃបានឱ្យដឹងកាលពីថ្ងៃសុក្រថា ការនាំចេញរបស់ប្រទេសថៃប្រចាំខែកុម្ភៈ បានកើនឡើងលើសការរំពឹងទុក និងជាកំណើនខែទី៨ជាប់ៗគ្នា ទោះបីជាមានភាពមិនប្រាកដប្រជាពាក់ព័ន្ធនឹងគោលនយោបាយពន្ធគយរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការនាំចេញ ដែលជាវិស័យជំរុញសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចថៃ បានកើនឡើងប្រមាណ ១៤ ភាគរយ នៅខែកុម្ភៈ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ពោលគឺលើសការព្យាកររបស់រ៉យទ័រ ៩,៧ ភាគរយ និងលើសកំណើន ១៣,៦ ភាគរយ នៅខែមករា។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Pichai Naripthaphan បានប្រាប់សន្និសីទសារព័ត៌មានថា៖ «ការនាំចេញមានលក្ខណៈល្អណាស់ យើងសប្បាយចិត្ត»។ លោកបន្ថែមថា ការនាំចេញអាចកើនឡើង ១០ ភាគរយ ក្នុងអត្រាប្រចាំឆ្នាំ នៅត្រីមាសទី១ ឆ្នាំនេះ។
លោក Pichai បានបន្ថែមថា៖ «ពាណិជ្ជកម្ម និងការវិនិយោគកំពុងហូរចូល ហើយការចរចាពាណិជ្ជកម្មសេរី នឹងជួយជំរុញការនាំចេញ»។

កាលពីឆ្នាំ ២០២៤ ការនាំចេញរបស់ថៃបានកើនឡើង ៥,៤ ភាគរយ ដល់ចំនួន ៣០១ ប៊ីលានដុល្លារ។ ក្រសួងបានព្យាករថា តួលេខនេះនឹងកើនឡើងពី ២-៣ ភាគរយនៅឆ្នាំនេះ។
ក្នុងខែកុម្ភៈ ការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារធំបំផុតរបស់ ថៃ បានកើនឡើង ១៨,៣ ភាគរយ ធៀបនឹងឆ្នាំមុន ខណៈការនាំចេញទៅកាន់ចិនវិញ បានកើនឡើង ២២,៤ ភាគរយ។
គួរគូសបញ្ជាក់ថា កំណើននៃការនាំចេញរបស់ថៃត្រូវបានកត់ត្រាឡើងចំពេលដែលថៃ ក៏ដូចជាប្រទេសផ្សេងៗទៀត រងនូវហានិភ័យនៃពន្ធគយរបស់លោក ត្រាំ។ សេដ្ឋវិទូលើកឡើងថា ពន្ធរបស់ ត្រាំ ដែលមានចេតនាកាត់បន្ថយឱនភាពពាណិជ្ជកម្មអាមេរិក អាចនឹងប៉ះពាល់ដល់សេដ្ឋកិច្ចថៃ ដោយសារប្រទេសនេះពឹងផ្អែកខ្លាំងលើការនាំចេញ និងវិស័យទេសចរណ៍ ដើម្បីជំុរញកំណើន៕
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


