ព័ត៌មានអន្ដរជាតិ
ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង កើនឡើងដល់ ២៦នាក់
ប្រទេសកូរ៉េខាងត្បូង កំពុងប្រឈមនឹងភ្លើងឆេះព្រៃដ៏សាហាវបំផុត ដែលមកទល់នឹងបច្ចុប្បន្ន មានករណីមនុស្សស្លាប់កើនឡើងដល់ ២៦នាក់ហើយ និងបង្ខំឲ្យមានការជម្លៀសអ្នកស្រុកជាង ៣៧ ០០០នាក់។

ភ្លើងបានលេបត្របាក់នៅតំបន់ភាគអាគ្នេយ៍ស្ថិតក្នុងទីក្រុង Uiseong ប្រទេសកូរ៉េខាងត្បូងចាប់តាំងពីថ្ងៃទី២១ខែមីនាឆ្នាំ២០២៥ ដោយផ្ទៃដីជាង ៣៣ ០០០ហិកតាត្រូវបានឆាបឆេះដែលជាហេតុការណ៍ភ្លើងឆេះដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រជាជាតិអាស៊ីមួយនេះ។ កំណត់ត្រាពីមុនគឺមានការឆាបឆេះនៅលើផ្ទៃដី ២៤ ០០០ហិកតាកាលពីខែមីនាឆ្នាំ២០០០។
អ្នកស្លាប់ភាគច្រើនគឺជាអ្នកស្រុក ប៉ុន្តែយ៉ាងហោចណាស់អ្នកពន្លត់អគ្គិភ័យ៣នាក់ក៏បានបាត់បង់ជីវិតផងដែរ។ ក្រុមមន្ត្រីបាននិយាយថា អ្នកបើកឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យម្នាក់បានស្លាប់ នៅពេលដែលយន្តហោះរបស់គាត់បានធ្លាក់នៅតំបន់ភ្នំ។
អាជ្ញាធរបានចល័តបុគ្គលិកសង្គ្រោះបន្ទាន់រាប់ពាន់នាក់ និងដាក់ពង្រាយឧទ្ធម្ភាគចក្រជាង ១២០គ្រឿង ដើម្បីប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យ។ ទោះបីជាមានការខិតខំប្រឹងប្រែងទាំងនេះក៏ដោយ ក៏ខ្យល់បក់ខ្លាំង និងលក្ខខណ្ឌស្ងួតបានរារាំងដល់ប្រតិបត្តិការទប់ស្កាត់។
អគ្គិភ័យបានបំផ្លាញផ្ទះសម្បែងប្រជាជន រោងចក្រ យានជំនិះ និងសំណង់ប្រវត្តិសាស្ត្រមួយចំនួន។ នៅទីក្រុង Uiseong សំណង់ប្រហែល ២០ ក្នុងចំណោម ៣០ នៅឯប្រាសាទ Gounsa ដែលសាងសង់តាំងតែពីសតវត្សទី៧មកម្ល៉េះ ត្រូវបានបំផ្លាញខ្ទេចគ្មានសល់ នៅក្នុងហេតុការណ៍ភ្លើងព្រៃដ៏អាក្រក់នេះ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


