Connect with us

ចរាចរណ៍

បុរសម្នាក់ កំពុងជិះកង់សុខៗ ត្រូវរថយន្តដឹកអ្នកដំណើរក្រុមហ៊ុនឬទិ្ឋមុនីបុកស្លាប់

បានផុស

នៅ

បុរស​ម្នាក់ កំពុង​ជិះ​កង់​សុខៗ ស្រាប់តែ​ត្រូវ​រថយន្ត​ដឹក​អ្នកដំណើរ​ក្រុមហ៊ុន​ឬ​ទិ្ឋ​មុនី​បុក​ស្លាប់ ខណៈ​ពេល​បញ្ជូន​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៥ ព្រឹក ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ ២០២៥ ស្ថិត​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ ៦ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា គេ​បាន​ឃើញ​បុរស​រង​គ្រោះ​ជិះ​កង់​ពាក់មួក​ការពារ​សុវត្ថិភាព ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវជាតិ​លេខ ៦ ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​កើតហេតុ ក៏​ស្រាប់​តែ​មាន​រថយន្ត​ដឹក​អ្នកដំណើរ ១ គ្រឿង​រេ​ចង្កូត​មក​បុក​ពីក្រោយ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់។

អ្នក​ឃើញ​ហេតុការណ៍​បាន​បន្ត​ថា បន្ទាប់ពី​បុក​រួច រថយន្ត​ក្រុមហ៊ុន​ឬ​ទិ្ឋ​មុនី​ដឹក​អ្នកដំណើរ​ពេលយប់ បាន​បើក​ពី​កន្លែងកើតហេតុ​មក​ឈប់​ រួច​ចុះ​ពី​លើ​រថយន្ត​គេច​ខ្លួន​បាត់ បន្សល់​តែ​ភ្ញៀវ​ដែល​កំពុង​គេង​លើ​រថយន្ត​ប៉ុណ្ណោះ។ ក្នុង​នោះ​ពេល​ភ្ញៀវ​ចុះ​ពី​លើ​រថយន្ត​មក​ទើប​ដឹង​ថា​អ្នក​បើក​រថយន្ត​បាន​បុក​បុរស​ម្នាក់​ជិះ​កង់​តាមផ្លូវ​ បណ្ដាល​ឲ្យ​រង​របួស​ធ្ងន់ ​រួច​អ្នក​បើក​រថយន្ត​បាន​គេចខ្លួនបាត់។

ប្រភព​បន្ត​ទៀត​ថា ពេល​នោះ​ដែរ ក៏​មាន​កូនស្រី​របស់​គាត់(ជនរងគ្រោះ) បាន​ដឹក​ជនរងគ្រោះ​តាម​កង់​បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។ ក្នុង​នោះ​ដែរ ពេល​ដឹក​ទៅ​ដល់​មន្ទីរពេទ្យ គ្រូពេទ្យ​បាន​ប្រាប់​ថា​ជនរងគ្រោះ​បាន​ស្លាប់​បាត់​ហើយ។

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បាន​មក​ដល់ និង​ទាក់ទង​ទៅ​ជំនាញ​ចរាចរណ៍​ក្រុង​ឲ្យ​ចុះ​មក​វាស់វែង​យក​កង់ និង​រថយន្ត​ក្រុង ទៅ​រក្សាទុក រង់ចាំ​អនុវត្ត​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៨ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៨ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៩ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម