ព័ត៌មានអន្ដរជាតិ
រដ្ឋបាល ត្រាំ និង Elon Musk ភ័យខ្លួន ក្រោយបេក្ខជនចៅក្រមរបស់ខ្លួនចាញ់ឆ្នោត
ការចាញ់ក្នុងការបោះឆ្នោតចៅក្រមសម្រាប់តុលាការកំពូលប្រចាំរដ្ឋ Wisconsin របស់ លោក Brad Schimel ដែលជាបេក្ខជនទទួលបានការយល់ព្រមពីប្រធានាធិបតី ដូណាល់ ត្រាំ និង ការចំណាយប្រាក់រាប់សិបលានដុល្លារ របស់មហាសេដ្ឋី Elon Musk កំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងដែលនយោបាយរបស់លោកដូណាល់ ត្រាំ បាត់បង់ប្រជាប្រិយភាពក្នុងស្រុកក្នុងរយៈពេលដ៏ខ្លីបែបនេះ។

រដ្ឋ Wisconsin ជារដ្ឋប្រទាញប្រទង់មួយក្នុងចំណោមរដ្ឋទាំង៧ដែលអាចកំណត់ជ័យជម្នះសម្រាប់ការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិករៀងរាល់អាណត្តិ ប៉ុន្តែក្នុងការបោះឆ្នោតប្រធានាធិបតីកាលខែវិច្ឆិកា២០២៤ គណបក្សសាធារណៈរដ្ឋរបស់លោកដូណាល់ ត្រាំ បានឈ្នះទាំង៧រដ្ឋ ដែលធ្វើឲ្យប្រធានាធិបតី ដូណាល់ ត្រាំ មានអំណួតជាខ្លាំងលើជ័យជម្នះកន្លងមកនេះ។
ប៉ុន្តែត្រឹមតែប្រមាណ៤ខែ លទ្ធផលបោះឆ្នោតចេញពីរដ្ឋប្រទាញប្រទង់នេះបានបង្ហាញពីភាពខុសគ្នាទាំងស្រុង ដោយអ្នកបោះឆ្នោតលែងនៅខាងលោក ដូណាល់ ត្រាំ ទៀតហើយ ក្រោយការអនុវត្តនយោបាយរបស់ប្រធានាធិបតី ដូណាល់ ត្រាំ នាំភាពរំជើបរំជួលយ៉ាងខ្លាំងមិនត្រឹមតែលើពិភពលោកទេ សូម្បីប្រជាជនអាមេរិកខ្លួនឯងផ្ទាល់នៅក្នុងប្រទេស។
លទ្ធផលបោះឆ្នោត ជ្រើសចៅក្រមតុលាការកំពូលឯករាជ្យសម្រាប់រដ្ឋ Wisconsin នៅថ្ងៃអង្គារ បង្ហាញថា ចៅក្រម Susan Crawford ដែលគាំទ្រដោយគណបក្សប្រជាធិបតេយ្យ បានទទួលជ័យជម្នះលើគូប្រជែងគឺលោក Brad Schimel ដែលមកពីអភិរក្សនិយមគាំទ្រដោយ លោក ដូណាល់ ត្រាំ និង មហាសេដ្ឋី Elon Musk។

លោក Musk ដែលជាមហាសេដ្ឋីបំផុតរបស់ពិភពលោក ត្រូវបានសារព័ត៌មាននានារាយការណ៍ថា លោកបានគាំទ្រជាមួយនឹងទឹកប្រាក់២៥លានដុល្លារដែលមិនធ្លាប់មានពីមុនមក សម្រាប់ធ្វើយុទ្ធនាការគាំទ្រ លោក Brad Schimel ដែលបរាជ័យ។
តាមសេចក្តីរាយការណ៍របស់ Financial Times ការបោះឆ្នោតចៅក្រមកាលថ្ងៃអង្គារបានក្លាយជាការប្រកួតប្រជែងផ្នែកតុលាការថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយត្រូវបានគេមើលឃើញថាជាករណីសាកល្បងសម្រាប់អំណាចនយោបាយរបស់ Musk នៅខាងក្រៅក្រុងវ៉ាស៊ីនតោន។
Musk ដែលបានធ្វើយុទ្ធនាការក្នុងរដ្ឋដោយផ្ទាល់កាលពីចុងសប្តាហ៍ដោយប្រគល់មូលប្បទានប័ត្រចំនួន ១លានដុល្លារដល់អ្នកគាំទ្រ Schimel បានបោះឆ្នោតជ្រើសរើសមានសារៈសំខាន់ក្នុងការរក្សាឬពង្រីកសំឡេងភាគច្រើនតិចតួចរបស់គណបក្សសាធារណរដ្ឋនៅក្នុងសភា។
លោក Elon Musk ដែលកំពុងដឹកនាំក្រសួងប្រសិទ្ធភាពរដ្ឋាភិបាលរបស់ប្រធានាធិបតី ត្រាំ បានប្រាប់ Fox News កាលពីថ្ងៃអង្គារថា៖«ការបាត់បង់ការបោះឆ្នោតចៅក្រមនេះមានឱកាសដ៏ល្អក្នុងការធ្វើឱ្យពួកសាធារណរដ្ឋបាត់បង់ការគ្រប់គ្រងក្នុងសភា។ ប្រសិនបើអ្នកបាត់បង់ការគ្រប់គ្រងសភា នឹងមានសវនាការចោទប្រកាន់ឥតល្ហែ។ នឹងមានសវនាការមិនឈប់ឈរ និងដីកាកោះហៅជាប់ជាប្រចាំ»៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


