កីឡា
Ronaldo ចង់ត្រឡប់ទៅ Real Madrid វិញ ខណៈមានក្លិបធំពីរកំពុងចង់បាន
កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo កំពុងសម្លឹងមើលឱកាសត្រឡប់ទៅកាន់ទ្រនំចាស់ Real Madrid វិញ មុនពេលបញ្ចប់អាជីពពីបាល់ទាត់ ស្របពេលកិច្ចសន្យារបស់ខ្លួនជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr កាន់តែកៀកនឹងផុតសុពលភាព។

ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយហ្គាល់ វ័យ ៤០ ឆ្នាំ កំពុងតែស្ថិតនៅក្នុងការចរចាកិច្ចសន្យាថ្មីជាមួយក្លិប Al-Nassr ខណៈកិច្ចសន្យារបស់គាត់នឹងផុតសុពលភាពនៅខែ មិថុនា ខាងមុខនេះ ក្រោយរួមរស់នៅទីនេះតាំងពីខែ មករា ឆ្នាំ ២០២៣ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ គាត់ក៏បានសម្លឹងរកផ្លូវក្រោយផ្សេងរួចរាល់ហើយដែរ ប្រសិនបើការចរចាមិនបានសម្រេច។
យោងតាមការចុះផ្សាយដោយសារព័ត៌មាន El Desmarque បានឱ្យដឹងថា Ronaldo បច្ចុប្បន្នកំពុងមានការចាប់អារម្មណ៍ ដោយក្លិបធំ ២ គឺ Al-Hilal ដែលជាក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតផ្ទាល់ និងក្លិបអ៉ីតាលី Inter Milan។ ទោះបីជាយ៉ាងណា ខ្សែប្រយុទ្ធរូបនេះហាក់មានបំណងចង់វិលត្រឡប់ទៅក្លិបចាស់ Real Madrid ដែលជាទ្រនំដ៏ជោគជ័យបំផុតក្នុងអាជីពរបស់ខ្លួន។

គួររម្លឹកថា Ronaldo គឺជាកីឡាករ ដ៏ជោគជ័យបំផុតម្នាក់ជាមួយ Real Madrid ក្នុងការលេងនៅទីនោះចន្លោះពីឆ្នាំ ២០០៩ ដល់ ២០១៨។ ក្នុងនោះគាត់ធ្លាប់បានសាងស្នាដៃជាច្រើន ដោយបានរួមចំណែកជួយឱ្យក្រុមអធិរាជសឈ្នះពាន Champions League ៤ លើក, La Liga ២ លើក, Copa del Rey ២ លើក, UEFA Super Cup ៣ លើក, FIFA Club World Cup ៣ លើក និងពានមួយចំនួនទៀត៕

អត្ថបទ៖ សេម កុសល
ប្រភព៖ Sportskeeda
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៤ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


