ព័ត៌មានជាតិ
ការរៀបចំតុបតែងកែលម្អសោភ័ណភាព និងកន្លែងកម្សាន្តទាំងក្នុងតំបន់អង្គរ និងក្រុងសៀមរាប សម្រេចបានជាង៨០%
សកម្មភាពសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប កំពុងមមាញឹកក្នុងការរៀបចំ តុបតែង កែលម្អសោភ័ណភាព និងកន្លែងកម្សាន្តសម្រាប់អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្រោមប្រធាបទ “ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី” ជិតរួចរាល់ហើយគិតមកដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ។ ក្រុមការងារបានរៀបចំ តុបតែង កែលម្អសោភ័ណភាព និងកន្លែងកម្សាន្តទាំងនៅតំបន់អង្គរ និងក្រុងសៀមរាបបានប្រមាណ ៨០ភាគរយ ដេីម្បីទទួលប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិមកទស្សនាកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥នេះ។

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នឹងដំណេីរការនាថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ត្រូវរៀបចំឡើងនៅលើទីតាំងចំនួន ៦ ដោយមានកម្មវិធីចំនួន៣៨ ដែលសុទ្ធសឹងជាកម្មវិធី ដែលផ្ដល់ជូននូវភាពសប្បាយរីករាយ ដល់មហាគ្រួសារខ្មែរ ពិសេសយុវជន បានចូលរួមឈ្វេងយល់ ពីមរតកវប្បធម៌ខ្មែរ ជាច្រើនទម្រង់ ដែលត្រូវបានលើកយកមករំលេចនៅក្នុងកម្មវិធីនីមួយៗ ក្នុងគោលដៅបំផុសស្មារតីស្រលាញ់ និងលើកស្ទួយវប្បធម៌ជាតិ៕
អត្ថបទ៖ គឿនវេត








-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


