សន្តិសុខសង្គម
ឃាត់ខ្លួនក្រុមដើរទម្លាក់យោង ២ នាក់ ក្រោយធ្វើសកម្មភាពបន្លំខ្សែក ក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ជាច្រើនសា
សន្តិសុខមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឃាត់ខ្លួនស្ត្រី ២ នាក់ ដែលដើរទម្លាក់យោង (ប្រើខ្សែកលោហៈក្លែងក្លាយ) ដើម្បីលួងលោមជនរងគ្រោះទិញក្នុងតម្លៃធូរថ្លៃ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងប្រហែល ១១ និង ២០ នាទីព្រឹក ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥ ស្ថិតនៅបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្ស៊ី ភូមិ ៤ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យចំនួន ២ នាក់ គឺ ១-ឈ្មោះ សោម ស្រីពៅ ភេទស្រី អាយុ ៤៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិគោករកា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ២-ឈ្មោះ ហៀង មុំ ភេទស្រី អាយុ ៤៤ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្លាបតាអោន ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ រីឯជនរងគ្រោះឈ្មោះ ទ ស ម៉ ល ភេទស្រី អាយុ ៦៧ ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្លូវ ១១៧ ភូមិ ១ សង្កាត់ទួលទំពូង ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យខាងលើបានណាត់គ្នាមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហៅ (ពេទ្យរុស្ស៊ី) គោលបំណងមកធ្វើសកម្មភាពឆបោក(ប្រើខ្សែកក្លែងក្លាយ)។ ពេលមកដល់ ជនសង្ស័យខាងលើ ក៏បានជួបជនរងគ្រោះ ហើយប្រាប់ជនរងគ្រោះថារើសបានកាបូបតូចមួយក្នុងនោះមានខ្សែកចំនួន ១ ខ្សែ។ បន្ទាប់មកជនសង្ស័យក៏បានលួងលោមឲ្យជនរងគ្រោះទៅកន្លែងស្ងាត់ ហើយយកខ្សែកក្លែងក្លាយនោះមកលក់ឲ្យជនរងគ្រោះក្នុងតម្លៃធូរថ្លៃ។ ក្នុងនោះ ខណៈពេលជនសង្ស័យកំពុងលួងលោមជនរងគ្រោះ ហើយជនរងគ្រោះរៀបនឹងយកលុយទិញខ្សែក ស្រាប់តែមានសន្តិសុខក្នុងមន្ទីរពេទ្យមកសួរនាំ ទើបដឹងថា ស្ត្រី ២ នាក់ នេះ ជាមុខសញ្ញា តែងតែមកធ្វើសកម្មភាពឆបោក ក្រោមរូបភាពទម្លាក់យោងនេះញឹកញាប់ជាមួយប្រជាពលរដ្ឋដែលមកមន្ទីរពេទ្យ ទើបខាងកម្លាំងសន្តិសុខមន្ទីរពេទ្យឃាត់ខ្លួនយកជនសង្ស័យខាងលើមកប្រគល់ឲ្យប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់ទឹកធ្វើការសាកសួរតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកងបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


