Connect with us

ព័ត៌មានជាតិ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សហការជាមួយគ្រូពេទ្យមកពីអូស្ត្រាលី ជួយព្យាបាល និងវះកាត់ជំងឺរោគស្ត្រី នៅចុងខែនេះ

បានផុស

នៅ

មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី ជួយព្យាបាល និងវះកាត់ជំងឺរោគស្ត្រី ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្យាបាល និងវះកាត់ជំងឺរោគស្ត្រី មានដូចជា ការវះកាត់ព្យាបាលលេចទឹកនោម លេចលាមកតាមទ្វាររន្ធលាមក រហែកក្រសាលគូទ សើចក្អកលេចនោម ស្រុតស្បូន។ ការវះកាត់រោគស្ត្រីដោយចោះ ការពិគ្រោះករណីលំបាកមានកូន។ ការវះកាត់មហារីកជំងឺរោគស្ត្រី និងការវះកាត់កែលម្អស្ត្រីដែលធ្លាប់វះកាត់សុដន់ដោយសារមហារីក។

សម្រាប់អ្នកជំងឺដែលមានបំណងចង់ព្យាបាលអាចធ្វើការទំនាក់ទំនងចុះឈ្មោះ នៅផ្នែកសម្ភព និងរោគស្ត្រី ឬតាមរយៈលេខទូរស័ព្ទ ០៨៧ ៧០១ ៣៧៣៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម