សេដ្ឋកិច្ច
ទីផ្សារដូងក្រអូបនៅតែមានតម្រូវការខ្ពស់ ខណៈការផ្គត់ផ្គង់នៅខ្វះខាត
ម្ចាស់កសិដ្ឋានដូងក្រអូបមួយក្នុងខេត្តបាត់ដំបង បានឱ្យដឹងថា សម្រាប់ពេលបច្ចុប្បន្ន ទីផ្សារដូងក្រអូបនៅតែមានតម្រូវការខ្ពស់ ខណៈការផ្គត់ផ្គង់នៅខ្វះខាតនៅឡើយ។

ជាម្ចាស់ចម្ការដូងក្រអូប «Darling Farm» ដែលស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង កញ្ញា កេង សុចិន្តា បានប្រាប់ កម្ពុជាថ្មី ថា សម្រាប់ឆ្នាំ២០២៥នេះ ទិន្នផលដូងក្រអូបនៅចម្ការបស់កញ្ញា នៅតែមិនទាន់អាចឆ្លើយតបនឹងតម្រូវការទីផ្សារបាននៅឡើយ ខណៈជារៀងរាល់ដូងក្រអូបកំពុងមានតម្រូវការរាប់ម៉ឺនផ្លែ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។

កញ្ញា បន្តថា សម្រាប់ការផ្គត់ផ្គង់ដូងក្រអូបទៅកាន់ទីផ្សារវិញ ចម្ការរបស់កញ្ញា អាចមានសមត្ថភាពលក់ដូងស្រស់បានចន្លោះត្រឹម ៧ពាន់ផ្លែ ទៅ៨ពាន់ផ្លែ ក្នុងមួយខែ។ ចិន្តា បន្ថែមថា ប្រសិនបើធៀបនឹងឆ្នាំ២០២៤វិញ កសិដ្ឋានកញ្ញា អាចអាចផ្គត់ផ្គង់ដូងក្រអូបទៅកាន់ទីផ្សារបានប្រមាណជាង១ម៉ឺនផ្លែ ក្នុងមួយខែ។

ម្ចាស់កសិដ្ឋានរូបនេះ បានឱ្យដឹងទៀតថា សម្រាប់ពេលបច្ចុប្បន្ននេះ ដូងក្រអូបអាចលក់ចេញទៅកាន់ទីផ្សារបានចន្លោះពី ២០០០រៀល ទៅ ២៥០០រៀល ក្នុងមួយផ្លែ ពោលគឺមានតម្លៃថ្លៃជាងឆ្នាំមុនៗ ដែលដូងក្រអូប អាចលក់ចេញបានត្រឹមតែ ១៥០០រៀល ទៅ២០០០រៀល តែប៉ុណ្ណោះ។

ចិន្តា បានបញ្ជាក់ទៀតដែរថា ដូងក្រអូប ជាដំណាំម្យ៉ាងដែលតែងតែមានតម្រូវការជារៀងរាល់ថ្ងៃ ខណៈបច្ចុប្បន្នដូងក្រអូប ត្រូវបានយកទៅកែច្នៃធ្វើជាភេសជ្ជៈ នំ និងកាហ្វេ នៅតាមបណ្ដាហាង និងផ្សារទំនើប ជាច្រើន ទើបធ្វើឱ្យដូងក្រអូបកាន់តែមានតម្រូវការខ្ពស់បែបនេះ។

គួរឱ្យដឹងថា កសិដ្ឋាន «Darling Farm» ជាកសិដ្ឋានមួយ ដែលស្ថិតនៅស្រុកសំពៅលូន ខេត្តបាត់ដំបង បច្ចុប្បន្នកសិដ្ឋានមានផ្ទៃដីដាំដូងក្រអូបសរុបប្រមាណជាង៥ហិកតា និងអាចផ្គត់ផ្គង់ដូងស្រស់ទៅកាន់ទីផ្សារបានចន្លោះពី ៧០០០ផ្លែ ទៅ៨០០០ផ្លែ ក្នុងមួយខែ៕
អត្ថបទ ៖ សួស សិត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា៦ ម៉ោង agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?


