ព័ត៌មានជាតិ
មេទ័ពជើកគោកម៉ាឡេស៊ី នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ពិភាក្សាស៊ីជម្រៅកិច្ចសហប្រតិបត្តិការយោធា
តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកង- យោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក, ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី និងលោកជំទាវ នឹងដឹកនាំប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានកងទ័ពជើងគោក ចុះថ្ងៃទី ១៩ ខែ មេសានេះ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ មេបញ្ជាការកងទ័ពជើងគោក ម៉ាឡេស៊ី នឹងអញ្ជើញចូលជួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ។
ក្នុងសេចក្តីប្រកាសបញ្ជាក់ថា៖«ឯកឧត្តម ប៊ីនចាន់តាន់ នឹងមានជំនួបទ្វេភាគី ជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នៅទីបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលឯកឧត្តម មេបញ្ជាការទាំងពីរនឹងពិភាក្សាស៊ីជម្រៅ ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការយោធា រវាងប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី»។
បន្ថែមពីនេះ ឯកឧត្តម ប៊ីនចាន់តាន់ និងលោកជំទាវ ព្រមទាំងប្រតិភូ ក៏នឹងអញ្ជើញទស្សនកិច្ចខេត្តសៀមរាប និងតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ដើម្បីស្វែងយល់ អំពីអរិយធម៌ វប្បធម៌ ដ៏រុងរឿងរបស់ជាតិខ្មែរ។

សូមរំឭកថា កាលពីខែ មីនា ឆ្នាំ ២០២២ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី នាយឧត្តមសេនីយ៍ តាន់ស្រ៊ី ដាតុ សឺរី ហ្សាមរ៉ូស ប៊ីន ម៉ូហាម៉ាត់ ហ្ស៊ីន (Tan Sri Dato Seri Zamrose Bin Mohd Zain) ធ្លាប់បានបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ដោយភាគីទាំងពីរបានសម្តែងនូវការពេញចិត្តចំពោះការរីកចម្រើននៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងវិស័យសំខាន់ៗជាច្រើន រួមទាំងវិស័យការពារជាតិ៕

-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៥ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង