Connect with us

ព័ត៌មានជាតិ

អ្នកកាសែតនៅអាស៊ាន និងចិន ធ្វើទស្សនកិច្ចឈ្វេងយល់ពីវិស័យទេសចរណ៍នៅក្នុងប្រទេសម៉ាឡេស៊ី

បានផុស

នៅ

ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី ឬត្រូវបានគេស្គាល់ថា Tourism Malaysia បានអញ្ជើញ និងដឹកនាំអ្នកកាសែតមកពីបណ្តាលប្រទេសអាស៊ាន និងចិន រួមទាំងបង់ក្លាដែសប្រមាណជាង២០រូបទៅសិក្សាឈ្វេងយល់ពីតំបន់ទេសចរណ៍ និងវប្បធម៌ផ្សេងៗនៅក្នុងប្រទេសម៉ាឡេស៊ី។ ដំណើរទស្សនកិច្ចទេសចរណ៍៤ថ្ងៃ៤យប់ បានបន្សល់ទុកនូវស្នាមញញឹម ការសប្បាយរីករាយ និងការទទួលបានចំណេះដឹង និងបទពិសោធថ្មីៗពីតំបន់ទេសចរណ៍ ក៏ដូចជា វប្បធម៌នៃការរស់នៅក្នុងប្រទេសម៉ាឡេស៊ីដល់អ្នកកាសែតទាំងជាង២០រូប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកកាសែតជាង២០រូប មកពីប្រទេសកម្ពុជា វៀតណាម ឡាវ ឥណ្ឌូនេស៊ី ចិន តៃវ៉ាន់ បង់ក្លាដែស និងថៃ ត្រូវបានក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី Tourism Malaysia អញ្ជើញទៅធ្វើទស្សនកិច្ចទេសចរណ៍នៅប្រទេសម៉ាឡេស៊ីក្នុងកម្មវិធី «Mega Fam Programme 2026»។ ទស្សនកិច្ចដែលចាប់ផ្តើមឡើងនៅថ្ងៃទី១៦ ខែមេសា និងបញ្ចប់នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦កន្លងទៅនេះ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងប្រកបដោយភាពស្និតស្នាលពីក្រុមការងារមជ្ឈមណ្ឌលTourism Malaysia នៅក្នុងប្រទេសម៉ាឡេស៊ី។

ដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ៤យប់នេះ អ្នកកាសែតទាំងជាង២០រូប បានធ្វើដំណើរទៅទស្សនា និងឈ្វេងយល់នៅតំបន់ទេសចរណ៍មួយចំនួន ដូចជា តំបន់ទេសចរណ៍ Gamuda Cove។ នៅទីនោះ ក្រុមអ្នកកាសែត បានទស្សនាសួនសត្វធម្មជាតិ និងជិះទូកកម្សាន្តនៅក្នុងបឹងធម្មជាតិ។ បន្ថែមលើនេះ ក៏បានចូលរួមនៅក្នុងកម្មវិធី Night Splash Wather Festival Program នៅសួនទឹកកម្សាន្ត SplashMania Water Park។ ជាមួយគ្នានេះ ក្រុមអ្នកកាសែតក៏បានទៅទស្សនាតំបន់នានានៅក្នុងទីក្រុងកូឡាឡាំពួរ ដូចជា Petaling Street, Central Market, Bangunan Sultan Samad និង Merdeka។ ក្រុមកាសែតក៏បានទៅទស្សនាហាងលក់សូកូឡា Harriston & Karyaneka ទស្សនាការសម្តែងរបាំប្រពៃណី វប្បធម៌របស់ម៉ាឡេស៊ី ទស្សនាមជ្ឈមណ្ឌល One Stop Center VM2026 និងទៅចូលរួមពិធីបុណ្យ Vaisakhi Fest 2026 ផងដែរ។ មិនត្រឹមតែប៉ុណ្ណឹងទេ ក្រុមអ្នកកាសែតក៏បានទស្សនាឈ្វេងយល់នៅ Muzium Tentera Darat, Centipede Temple, Alive 3D Art Gallery, Muzium Replica Istana Raja Melawar និង Lorong Serin។

បន្ទាប់ពីបានទស្សនា និងឈ្វេងយល់ពីតំបន់ទេសចរណ៍ វប្បធម៌នានារបស់ម៉ាឡេស៊ីរួចមក ក្រុមអ្នកកាសែតមកពីប្រទេសកម្ពុជា វៀតណាម ឡាវ ឥណ្ឌូនេស៊ី ចិន តៃវ៉ាន់ បង់ក្លាដែស និងថៃ សុទ្ធតែបានសម្តែងការសប្បាយរីករាយជាមួយនឹងចំណេះដឹង និងបទពិសោធថ្មីៗ នៅក្នុងប្រទេសម៉ាឡេស៊ីនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម