ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ី នឹងរៀបចំពិធីប្រគុំតន្ត្រី និងការបាញ់ទឹកដ៏អស្ចារ្យ ឯបណ្តាសណ្ឋាគារប្រកាសចុះតម្លៃពិសេសសម្រាប់ភ្ញៀវទេសចរទៅលេង
ក្នុងឱកាសការប្រារព្ធទិវាពលកម្មអន្តរជាតិ ព្រមជាមួយពិធីបុណ្យតន្ត្រី និងទឹក RAIN RAVE WATER MUSIC FESTIVAL 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែមេសា ដល់ថ្ងៃទី ២ ខែឧសភា ឆ្នាំ២០២៦ សណ្ឋាគារនៅទូទាំងប្រទេសម៉ាឡេស៊ី បានចូលរួមដាក់ចេញនូវការបញ្ចុះតម្លៃបន្ទប់ស្នាក់នៅជាពិសេសដល់ភ្ញៀវទេសចរ ដើម្បីសម្រួលដល់តម្រូវការនៃការធ្វើដំណើរកម្សន្តក្នុងអំឡុងពេលពិធីបុណ្យនេះ។

ដើម្បីគាំទ្រយុទ្ធនាការទស្សនាម៉ាឡេស៊ីឆ្នាំ២០២៦ ឬ Visit Malaysia 2026 (VM2026) មានសណ្ឋាគារចំនួន៧៩ នៅទូទាំងប្រទេសម៉ាឡេស៊ីបានចូលរួម ដោយផ្តល់ជូនការបញ្ចុះតម្លៃរហូតដល់៧០ភាគរយ។ ការផ្តល់ជូនពិសេសនេះ អាចធ្វើការកក់បានចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២៦ ដែលផ្តល់ជម្រើសគួរឱ្យចាប់អារម្មណ៍សម្រាប់អ្នកធ្វើដំណើរដែលមានគម្រោងធ្វើដំណើរកម្សាន្តរយៈពេលខ្លី។ សណ្ឋាគារដែលចូលរួម បាននឹងកំពុងផ្តល់ជូននូវគុណតម្លៃបន្តែមលើកញ្ចប់សេវាកម្ម ជាច្រើនរួមមាន តម្លៃបន្ទប់ពិសេស និងការផ្តល់ជូនជាកញ្ចប់ ដែលមានគោលបំណងធ្វើឱ្យមានតម្លៃសមរម្យ និងលើកទឹកចិត្តការធ្វើដំណើរទៅកាន់គោលដៅសំខាន់ៗ។ កិច្ចសហការរវាងវិស័យទេសចរណ៍ និងសណ្ឋាគារនេះ ឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រក្នុងគោលដៅទាក់ទាញប្រាក់ចំណូលក្នុងវិស័យទេសចរណ៍ និងបង្កើតឱកាសកាន់តែទូលំទូលាយសម្រាប់ភាគីពាក់ព័ន្ធ ក្នុងអំឡុងពេលមានព្រឹត្តិការណ៍ធំៗ។
ភ្ញៀវទេសចរអាចទទួលបានការផ្តល់ជូនទាំងនេះ ដោយប្រើលេខកូដបញ្ចុះតម្លៃ VM2026TWD នៅពេលធ្វើការកក់តាមគេហទំព័រសណ្ឋាគារផ្លូវការ ឬកក់ដោយផ្ទាល់ជាមួយសណ្ឋាគារដែលចូលរួម។ ពិធីបុណ្យតន្ត្រីទឹក The Rain Rave Water Music Festival ដែលមានរយៈពេល៣ថ្ងៃ នឹងបង្កើតបទពិសោធន៍ថ្មី ដោយប្រើភ្លៀងជាកម្សាន្តចម្បង ហើយនឹងតន្ត្រី វប្បធម៌ និងរបៀបរស់នៅបែបទំនើប រួមបញ្ចូលគ្នានៅកណ្តាលទីក្រុង។ ព្រឹត្តិការណ៍នេះ នឹងក្លាយជាវេទិកាដ៏ល្អសម្រាប់ភ្ញៀវអន្តរជាតិ និងដៃគូក្នុងឧស្សាហកម្មទេសចរណ៍ ទទួលយកបទពិសោធន៍បែបយុវវ័យ និងភាពច្នៃប្រឌិតរបស់ម៉ាឡេស៊ី។

គំនិតផ្តួចផ្តើមនេះ គាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ម៉ាឡេស៊ីក្នុងការពង្រឹងប្រព័ន្ធអេកូទេសចរណ៍ និងបង្កើនសមត្ថភាព ភាពប្រកួតប្រជែងគោលដៅទេសចរណ៍ នៅក្នុងយុទ្ធនាការ Visit Malaysia 2026។ ព័ត៌មានបន្ថែម រួមទាំងបញ្ជីសណ្ឋាគារដែលចូលរួម និងព័ត៌មានលម្អិតអំពីកញ្ចប់សេវាកម្ម អាចរកបាននៅក្នុងឯកសារផ្លូវការរបស់យុទ្ធនាការ ឬតាមរយៈគេហទំព័រ www.malaysia.travel៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


