សេដ្ឋកិច្ច
ការដោះដូរទំនិញកម្ពុជា-ម៉ាឡេស៊ី សម្រេចបានជាង ១២៥ លានដុល្លារ នៅខែមករា កើនឡើងខ្ពស់
ការដោះដូរទំនិញកម្ពុជា-ម៉ាឡេស៊ី សម្រេចបាននូវទំហំទឹកប្រាក់ជាង ១២៥ លានដុល្លារ នៅក្នុងខែមករា ឆ្នាំ ២០២៦ កើនឡើង ៤២% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលឆ្លុះបញ្ចាំងអំពីតម្រូវការកើនឡើងនៃប្រទេសទាំងពីរ ស្របពេលដែលកម្ពុជា នៅតែបន្តរក្សាបានទីផ្សារសំខាន់ៗរបស់ខ្លួន។

ទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថា នៅក្នុងខែមករា ឆ្នាំ ២០២៦ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ីសម្រេចបានជាង ១២៥ លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅម៉ាឡេស៊ីមានទំហំទឹកប្រាក់ ២១ លានដុល្លារ កើនឡើង ៧៧,៣% ចំណែកម៉ាឡេស៊ីនាំចូលមកវិញ មានតម្លៃ ១០៣ លានដុល្លារ កើនឡើង ៣៦,២%។
លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មកម្ពុជាមានកំណើន ឆ្លុះបញ្ចាំងពីការរក្សាបាននូវទីផ្សារសំខាន់ៗរបស់ខ្លួន ដែលជាទីផ្សារនៅក្នុងតំបន់ និងពិភពលោក ដែលធានាបាននូវខ្សែច្រវាក់តម្លៃ និងផ្គត់ផ្គង់ ព្រមទាំងរក្សាបាននូវជំនឿចិត្តពីអ្នកបញ្ជាទិញ។

អ្នកតាមដានភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច មានប្រសាសន៍ថា ការកើនឡើងនៃការនាំចូលទំនិញពីម៉ាឡេស៊ីដោយសារតែកម្ពុជាបានបង្វែរទំនិញមួយចំនួនពីប្រទេសថៃ បន្ទាប់ពីមានបញ្ហាព្រំដែនជាមួយគ្នា ជាមួយនឹងការធ្វើពហិការទំនិញថៃពីប្រជាជនកម្ពុជា។
យោងតាមក្រសួងពាណិជ្ជកម្ម នៅក្នុងឆ្នាំ ២០២៥ ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ម៉ាឡេស៊ី សម្រេចបាននូវទំហំទឹកប្រាក់ចំនួន ១,១ ពាន់លានដុល្លារ កើនឡើង ២៤,៦៦% ក្នុងនោះ កម្ពុជានាំចេញទៅម៉ាឡេស៊ី មានតម្លៃ ១៤៣ លានដុល្លារ ធ្លាក់ចុះ ២,៥៥% ចំណែកឯម៉ាឡេស៊ីនាំចូលមកវិញ មានតម្លៃ ៩៣៥ លានដុល្លារ កើន ៣០,២៥%។
ប្រទេសម៉ាឡេស៊ី គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី ៧ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន សហរដ្ឋអាមេរិក វៀតណាម ថៃ ជប៉ុន និងសិង្ហបុរី៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


