ព័ត៌មានជាតិ
កម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីផលប្រយោជន៍រួម និងតំបន់
មន្ត្រីសភាកម្ពុជា និងមន្ត្រីការទូតម៉ាឡេស៊ីប្រចាំនៅភ្នំពេញ បានបញ្ជាក់ពីការរួមគ្នារវាងកម្ពុជា និងម៉ាឡេស៊ី ក្នុងការប្ដេជ្ញាចិត្តពង្រឹងពង្រីកលើកិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិ ដែលកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីជាផលប្រយោជន៍រួមនៃប្រទេសទាំងពីរ ក៏ដូចជាសម្រាប់តំបន់។

ជំនួបលោក ចម ប្រសិទ្ធ សមាជិករដ្ឋសភា ជាមួយលោក Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៦នេះ នៅឯវិមានរដ្ឋសភាជាតិកម្ពុជា ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់គ្នាជុំវិញការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី កម្ពុជា និងម៉ាឡេស៊ី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅឡើងថែមទៀត។
ភាគីទាំងពីរ បានឯកភាពគ្នាបន្តអនុវត្តយន្តការដែលមានស្រាប់ និងរិះរកយន្តការថ្មីៗបន្ថែមទៀត ក្នុងគោលដៅបង្កើតផលប្រយោជន៍រួមរវាងកម្ពុជា និងម៉ាឡេស៊ី ជាពិសេសក្នុងក្របខណ្ឌស្ថាប័ននីតិប្បញ្ញត្តិ ដើម្បីបម្រើដល់ផលប្រយោជន៍ស្នូលរបស់ប្រជាជននៃប្រទេសទាំងពីរ។

លោក ចម ប្រសិទ្ធ និងលោក Shaharuddin Bin Onn បានពិភាក្សាលើការពង្រឹងនូវទំនាក់ទំនងទ្វេភាគី ដោយបន្តជំរុញចំណងមិត្តភាពឱ្យកាន់តែស្អិតល្មួត ជាពិសេសកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងរដ្ឋសភា និងរដ្ឋសភា។ ភាគីទាំងពីរ បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការដ៏ល្អនេះមិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់ជាតិទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការរួមចំណែកដល់សុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនសហគមន៍អាស៊ានទាំងមូលផងដែរ។

លោក ចម ប្រសិទ្ធ ជឿជាក់ថា ទំនាក់ទំនងកម្ពុជា-ម៉ាឡេស៊ី នឹងឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ ដែលនាំមកនូវវិបុលភាពសម្រាប់ប្រជាជាតិទាំងសងខាង ក្នុងអាណត្តិបេសកកម្មការទូតរបស់លោក Shaharuddin Bin Onn៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


