ព័ត៌មានអន្ដរជាតិ
ក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ ត្រូវសត្វតោវាយប្រហារស្លាប់ នៅប្រទេសកេនយ៉ា
ជារឿងដ៏កម្រនិងរន្ធត់មួយបានកើតឡើង ដោយសារតែក្មេងស្រីអាយុ១៤ឆ្នាំម្នាក់ត្រូវបានសត្វតោសម្លាប់នៅជាយក្រុង Nairobi ប្រទេសកេនយ៉ា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី២១ខែមេសានេះ។

ភ្នាក់ងារសត្វព្រៃ Kenya (KWS) បានឲ្យដឹងថា ក្មេងស្រីនេះត្រូវបានសត្វតោចាប់បានពីបរិវេណលំនៅដ្ឋាននៅជាប់នឹងឧទ្យានជាតិ Nairobi។ ក្រុមមន្រ្តីបានដឹងដំណឹងនេះ ដោយសារតែមានការជូនដំណឹងពីក្មេងជំទង់ម្នាក់ទៀត ហើយមន្ត្រីអនុរក្ស KWS បានដើរតាមគន្លងទៅកាន់ទន្លេ Mbagathi ក្បែរនោះ ទើបពួកគេបានរកឃើញសាកសពក្មេងស្រី។
សត្វតោមិនត្រូវបានរកឃើញទេ ប៉ុន្តែ KWS បានដាក់អន្ទាក់ ហើយបានដាក់ពង្រាយក្រុមស្វែងរកដើម្បីស្វែងរកសត្វតោមួយក្បាលនេះ។ ទីភ្នាក់ងារនេះបានបន្ថែមថា វិធានការសន្តិសុខបន្ថែមត្រូវបានដាក់ចេញដើម្បីការពារការវាយប្រហារបន្ថែមទៀត។
គួរបញ្ជាក់ថាឧទ្យានជាតិ Nairobi ស្ថិតនៅចម្ងាយត្រឹមតែ១០គីឡូម៉ែត្រ ពីកណ្តាលទីក្រុងប៉ុណ្ណោះ ហើយជាជម្រករបស់សត្វដូចជា តោ ក្របី ហ្សីរ៉ាហ្វ ខ្លារខិន និង ខ្លាដំបង។
ទោះបីសត្វតោតែងតែមានជម្លោះជាមួយមនុស្សនៅក្នុងប្រទេសកេនយ៉ា ប៉ុត្តែវាមិនមែនជារឿងធម្មតាទេដែលមនុស្សត្រូវបានតោសម្លាប់។ កាលពីឆ្នាំមុន វីដេអូ CCTV ក៏ថតបានពេលដែលសត្វតោចាប់ឆ្កែមួយក្បាលពីផ្ទះមួយនៅជិតឧទ្យានជាតិ Nairobi នេះដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


