ព័ត៌មានអន្ដរជាតិ
ត្រួសៗអំពី ជីវិតគូ គ្រួសារ មុខជំនួញ និងនយោបាយ របស់នាយករដ្ឋមន្ត្រីថៃ ផែថងថាន
នាយករដ្ឋមន្ត្រីថៃ អ្នកស្រី ផែថងថាន ស៊ីណាវ៉ាត្រ (Paetongtarn Shinawatra) គឺជាអ្នកនយោបាយ និងជាពាណិជ្ជករថៃ ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីថៃទី៣១ ចាប់តាំងពីខែសីហា ឆ្នាំ ២០២៤។ អ្នកស្រីគឺជានាយករដ្ឋមន្ត្រីថៃក្មេងបំផុតនិងជាស្ត្រីទីពីរដែលកាន់តំណែងនេះតាមម្តាយមីងរបស់លោកស្រី គឺលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រ (Yingluck Shinawatra)។

អ្នកស្រី ផែថងថាន កើតនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ១៩៨៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ។ អ្នកស្រី គឺជាកូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រ និងលោកស្រី Potjaman Na Pombejra។
ចំពោះការសិក្សា អ្នកស្រីបានទទួលបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រនយោបាយ សង្គមវិទ្យា និងនរវិទ្យាពីសាកលវិទ្យាល័យ Chulalongkorn ក្នុងឆ្នាំ ២០០៨ ហើយក្រោយមកបានបន្តការសិក្សាបន្ថែមទៀតនៅសាកលវិទ្យាល័យ Surrey ក្នុងចក្រភពអង់គ្លេស។
មុនពេលចូលប្រឡូកក្នុងឆាកនយោបាយ អ្នកស្រី ផែថងថាន បានចូលរួមក្នុងការគ្រប់គ្រងអាជីវកម្មរបស់គ្រួសារអ្នកស្រី ដែលរួមមាន អចលនទ្រព្យ សណ្ឋាគារ និងទីលានវាយកូនហ្គោល។ ក្នុងឆ្នាំ ២០២១ អ្នកស្រីក៏បានប្រឡូកក្នុងឆាកនយោបាយជាផ្លូវការដោយចូលរួមជាមួយគណបក្សភឿថៃក្នុងនាមជាប្រធានគណៈកម្មាធិការបង្កើតថ្មី និងការរួមបញ្ចូលគ្នា។

បន្ទាប់ពីតុលាការធម្មនុញ្ញដកតំណែង នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន (Srettha Thavisin) កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ អ្នកស្រី ផែថងថាន ត្រូវបានតែងតាំងដោយគណបក្សភឿថៃឱ្យឡើងស្នងតំណែងបន្តដើម្បីសុំការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តពិសភា។ ការតែងតាំងរបស់លោកស្រីត្រូវបានសភាថៃអនុម័តនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ ដោយមានសំឡេងគាំទ្រ ៣១៩សំឡេង។ នេះជាការសម្គាល់ដែលអ្នកស្រី ជាស្ត្រីក្មេងបំផុត និងជាស្ត្រីទីពីរដែលបានក្លាយជានាយករដ្ឋមន្ត្រីក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃ។
ចំពោះជីវិតផ្ទាល់ខ្លួនឈ្មោះហៅក្រៅរបស់អ្នកស្រីគឺ «Ung Ing» ដែលពេលខ្លះត្រូវបានហៅខ្លីថា «Ing»។ អ្នកស្រីបានរៀបការជាមួយអ្នកជំនួញថៃលោក Pitaka Suksawat ក្នុងឆ្នាំ២០១៩ ដែលជានាយករងផ្នែកវិនិយោគនៃក្រុមហ៊ុន Rende Development Co., Ltd. និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃមូលនិធិ Thaicom។
ប្តីប្រពន្ធមួយគូនេះមានកូនពីរនាក់ ដោយកូនស្រីមាន ឈ្មោះ Thitara Suksawat កើតនៅថ្ងៃទី១០ ខែមករា ឆ្នាំ ២០២១ និងកូនប្រុសម្នាក់ឈ្មោះ Phrutthasin Suksawat កើតនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៣ មុនពេលការបោះឆ្នោតសកលនៅខែដដែល។
នៅក្នុងការប្រកាសទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកស្រីក្នុងឆ្នាំ ២០២៤ អ្នកស្រីបានបង្ហាញពីកាបូបប្រណីតចំនួន ២០១៧ និងនាឡិកាប្រណីតចំនួន ៧៥ ដែលមានទ្រព្យសម្បត្តិសរុបជាង ៤០០លានដុល្លារ៕

អត្ថបទ៖ ប៊ុន សុភាព

-
ចរាចរណ៍២២ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់