ព័ត៌មានអន្ដរជាតិ
ត្រាំ ព្រមានថា អ៊ុយក្រែន អាចអស់ប្រទេសទាំងមូល បើមិនព្រមចរចាជាមួយរុស្ស៊ី
ក្នុងសារបង្ហោះលើបណ្តាញសង្គម Truth Social កាលពីថ្ងៃពុធទី២៣ខែមេសាឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានថា អ៊ុយក្រែន អាចបាត់ប្រទេសទាំងមូលតែម្តង បើលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី នៅតែរឹងទទឹងមិនព្រមចូលតុចរចាជាមួយរុស្ស៊ី។

តាមរយៈសារនោះ លោកត្រាំ ថែមទាំងចោទប្រកាន់ប្រធានាធិបតីអ៊ុយក្រែនជាសាធារណៈថា បានធ្វើឲ្យខូចដល់កិច្ចចរចាសន្តិភាព ព្រោះតែការបដិសេធទទួលស្គាល់តំបន់គ្រីមៀថាជារបស់រុស្ស៊ីផងដែរ។
មុននេះមួយថ្ងៃ លោក ហ្សេលេនស្គី បានប្រកាសប្រឆាំងយ៉ាងដាច់អហង្ការថា ខ្លួនមិនទទួលស្គាល់គ្រីមៀជារបស់រុស្ស៊ី ដាច់ខាត ក្រោយមានសេចក្តីរាយការណ៍ថា អាមេរិកបានដាក់រឿងទទួលស្គាល់នេះនៅក្នុងផែនការសន្តិភាព ដែលត្រៀមបង្ហាញអំឡុងកិច្ចប្រជុំទីក្រុងឡុងដ៍។

លោកហ្សេលេនស្គី ប្រាប់ទៅអ្នកសារព័ត៌មានថា «គ្រីមៀ គឺជាទឹកដីរបស់យើង ទឹកដីរបស់ប្រជាជនអ៊ុយក្រែន ហើយយើងគ្មានអ្វីត្រូវនិយាយអំពីប្រធានបទនេះទេ ព្រោះវានៅក្រៅរដ្ឋធម្មនុញ្ញរបស់យើង»។
មិនត្រឹមប៉ុណ្ណឹង លោកថែមទាំងព្រមានទៀតថា «ការពិភាក្សាបញ្ហាអធិបតេយ្យភាពគ្រីមៀនេះ មានតែនាំទៅរកការប្រយុទ្ធគ្នាកាន់តែខ្លាំងប៉ុណ្ណោះ។ ពេលណា យើងចាប់ផ្តើមនិយាយអំពីគ្រីមៀ អំពីទឹកដីអធិបតេយ្យរបស់យើង នោះយើងនឹងឈានចូលទម្រង់នៃការអូសបន្លាយសង្រ្គាម! នេះជាអ្វីដែលរុស្ស៊ីចង់បាន»។

យ៉ាងណាក៏ដោយ លោក ត្រាំ បានប្រតិកម្មខ្លាំងៗទៅនឹងការប្រឆាំងនេះ ដោយនិយាយថា «សេចក្តីថ្លែងការណ៍នេះ គឺមានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះការចរចាសន្តិភាពជាមួយរុស្ស៊ី ទាំងដែលគ្រីមៀបានបាត់បង់ប៉ុន្មានឆ្នាំមកហើយ។ មេដឹកនាំអ៊ុយក្រែន ប្រហែលចង់អូសបន្លាយជម្លោះឲ្យកាន់តែយូរ»។
សូមជម្រាបជាថ្មី គ្រីមៀ បានរៀបចំធ្វើប្រជាមតិដើម្បីចូលរួមជាមួយរុស្ស៊ីក្នុងឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋប្រហារប្រដាប់អាវុធដែលគាំទ្រដោយលោកខាងលិចនៅទីក្រុងកៀវ។ ទោះបែបនេះក្តី រដ្ឋាភិបាលអ៊ុយក្រែនថ្មី រួមជាមួយអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន មិនដែលទទួលស្គាល់លទ្ធផលនៃការធ្វើប្រជាមតិនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គី ប្រកាសមិនទទួលស្គាល់ថា គ្រីមៀ ជារបស់រុស្ស៊ី ដាច់ខាត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


