កីឡា
ជ័យជម្នះលើ ភ្នំពេញក្រោន យប់មិញផ្តល់ឲ្យលោកស្រី ពុធ ធីតា សប្បាយចិត្តបំផុត
ក្លិបបឹងកេត បានយកឈ្នះ ភ្នំពេញក្រោន ដោយលទ្ធផល ៤-៣ សម្រាប់ការប្រកួតសប្តាហ៍ទី២៩ ខេមបូឌានព្រីមៀរលីគ រដូវកាល២០២៤-២៥ កាលពីយប់ថ្ងៃអាទិត្យ ទី២៧ ខែមេសា ដែលបានធ្វើឲ្យម្ចាស់ក្លិបលោកស្រី ពុធ ធីតា សប្បាយរីករាយបំផុតនៅក្នុងរដូវកាល។

ក្រុមទាំងពីរជួបគ្នាត្រូវបានអ្នកគាំទ្រដាក់រហស្សនាម «The Cambodia Classic Match»ដោយសារក្រុមទាំងពីរស្ថិតនៅរាជធានីភ្នំពេញដូចគ្នា មានអ្នកគាំទ្រច្រើនដូចគ្នា និងជាក្លិបដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញដូចគ្នា។ រាល់ការប្រកួតម្តងៗ តែងតែមានអ្នកគាំទ្រចូលរួមទស្សនាច្រើន និងតឹងតែងខ្លាំងសម្រាប់ក្រុមទាំងពីរ។

ទោះបីជាយ៉ាងណា រាល់ជំនួប The Cambodia Classic Match នេះ ភ្នំពេញក្រោនតែងតែធ្វើបានល្អដោយទទួលបានជ័យជម្នះរហូត ខណៈបឹងកេតមិនធ្លាប់ទទួលបានជ័យជម្នះឡើយ។ បើនិយាយពីការជួបគ្នា៤លើកក្នុងរដូវកាលនេះ ភ្នំពេញក្រោន ឈ្នះ ២-១, ភ្នំពេញក្រោន ឈ្នះ ៣-១, ភ្នំពេញក្រោន ឈ្នះ ៣-២ ហើយទីបំផុត បឹងកេត បានយកឈ្នះ ៤-៣។

ថ្វីបើ បឹងកេត អស់ឱកាសប្រជែងជើងឯកលីគក្នុងរដូវកាលនេះហើយ ប៉ុន្តែការប្រកួតនៅតែសំខាន់បំផុត។ ពួកគេបានកែប្រែស្ថិតិដែលមិនធ្លាប់ឈ្នះ ភ្នំពេញក្រោន ដើម្បីបង្កើតកំណត់ត្រាថ្មី និងផ្តល់ភាពសប្បាយរីករាយដល់អ្នកគាំទ្រ។ ទាំងនេះជាកម្លាំងចិត្តដ៏សំខាន់របស់ក្រុមទាំងមូល។

អ្វីដែលគួរឲ្យកត់សំគាល់ លោកស្រី ពុធ ធីតា ដែលត្រូវបានអ្នកគាំទ្រមើលឃើញពីការខិតខំប្រឹងលះបង់ទាំងកម្លាំងកាយចិត្ត និងធនធានដើម្បីបាល់ទាត់គឺបង្ហាញភាពសប្បាយរីករាយបំផុត។ ស្ទើរតែអាចនិយាយបានថា វាជាការប្រកួតមួយក្នុងរដូវកាលនេះដែលលោកស្រីសប្បាយរីករាយបំផុត។

មួយរយៈពេលចុងក្រោយនេះ បឹងកេត បង្ហាញទម្រង់លេងគួរឲ្យចាប់អារម្មណ៍ ជាពិសេសខ្សែបម្រើការពារកណ្តាលគ្រប់គ្រងស្ថានការ និងបញ្ជូនបាល់ទៅតំបន់ប្រយុទ្ធដ៏មានប្រសិទ្ធភាព ប៉ុន្តែខ្សែប្រយុទ្ធភាគច្រើនជាកីឡាករខ្មែរដែលមានកាយម្បទាតូចពិបាកបន្តិច។

បឹងកេត នៅសល់ឱកាសមួយប្រកួតទៀតប៉ុណ្ណោះក្នុងការប្រជែងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងរដូវកាលនេះ បន្ទាប់ពីអស់ឱកាសលីគ។ កាលពីជើងទី១ បឹងកេត បានចាញ់ ព្រះខ័នរាជស្វាយរៀង ០-១ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានសម្តេចតេជោ ហើយជើងទី២នឹងធ្វើនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋានខេត្តស្វាយរៀង៕



អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


