ព័ត៌មានជាតិ
កសិករខេត្តបាត់ដំបងចាប់ផ្តើមដាំដំឡូងមី និងពោតក្រហម ខណៈតំបន់មួយចំនួនប្រឈមអាកាសធាតុ
ក្រោយពិធីបុណ្យចូលឆ្នាំបានបញ្ចប់ កសិករនៅតាមតំបន់គោលដៅមួយចំនួនក្នុងខេត្តបាត់ដំបង បានចាប់ផ្តើមដាំដំឡូងមី និងពោតក្រហម ក្រោយមានទឹកភ្លៀងធ្លាក់ប៉ុន្មានមេនៅពាក់កណ្តាលខែមេសា ធ្វើឲ្យដីមានសំណើម និងធ្វើឲ្យផលដំណាំលូតលាស់ល្អប្រសើរ។
ប៉ុន្តែកសិករនៅតំបន់មួយចំនួនកំពុងព្រួយបារម្ភ ខណះពេលដំណាំដំឡូងមី និងពោតបានកំពុងលូតលាស់ល្អអាកាសធាតុក្លាយជាមានកំដៅខ្លាំង ក្នុងរយះពេលជាច្រើនថ្ងៃមកនេះ បង្កឲ្យដើមដំឡូស្រពោនគួរឲ្យបារម្ភយ៉ាងខ្លាំង។

អ្នកស្រី សួន ឃឿន ជាកសិករនៅក្នុងស្រុកបាណន់ខេត្តបាត់ដំបង បានឲ្យដឹងថា ក្នុងរយះពេលជាច្រើនថ្ងៃមកនេះ នៅតំបន់របស់អ្នកស្រីរស់នៅក្នុងភូមិប៉ៃឡាំនិងភូមិទួល ក្នុងឃុំចែងមាជ័យ ក្រោយដំណាំដំឡូងមីអ្នកស្រីលូតលាស់ល្អ ពេលនេះបែរជស្រពោនជាបណ្តើរៗដោយរលកកម្តៅខ្លាំង មិនមានធ្លាក់ភ្លៀងជាច្រើនថ្ងៃ ដែលធ្វើឲ្យអ្នកស្រីព្រួយបារម្ភថា នឹងប្រឈមខូចខាត បើសិនជាក្នុងរយះពេល១សប្តាហ៍ទៀត នៅមិនមានធ្លាក់ភ្លៀង។
ជាកសិករនៅក្នុងភូមិសាស្ត្រខាងលើជាមួយគ្នា លោក ធឿន ក៏បានសម្តែងក្តីបារម្ភថា ដំឡូងមីលោក ក៏មានសភាពស្រពោនផងដែរ ហើយដីឡើងក្តៅបើសិនជាដើរមិនពាក់ស្បែកជើងទេ គឺក្តៅដើរមិនកើតទេ។


លោកបន្តថា”ខ្ញុំដូចអស់កម្លាំងចិត្តក្នុងការដាំដំណាំ បើអាកាសធាតុប្រែប្រួលឆាប់ៗយ៉ាងចឹង។ ម្តងមានភ្លៀងនិងខ្យល់ខ្លាំង ម្តងក្តៅហួតហែង ដែលធ្វើការដាំដុះម្តងៗឋិតក្នុងការផ្សងព្រេង។ ដំឡូងខ្ញុំប្រឈមការដាំជាលើកទី២ បើសិនជានៅតែក្តៅខ្លាំងយ៉ាងនេះបន្តទៀត”។
ជាមួយគ្នានេះ បើតាមលោក ឈាង សារុំ កសិករមួយរូបទៀតបានឲ្យដឹងដែរថា ពោតក្រហមលោកទើបតែដុះបានកម្ពស់ប្រហែលជាង ១ តឹក ឥឡូវ ក៏ត្រូវទទួលរងកម្តៅ ដោយគ្មានធ្លាក់ភ្លៀងសោះ ក្នុងរយះពេលជាច្រើនថ្ងៃមកនេះ។
លោកថា “មានអីសង្ឃឹមទៀត បើក្តៅយ៉ាងនេះ ដើមកូនពោតចុះខ្សោយទាំងអស់ មានតែដាំជាលើកទី២ ហើយពោតក្រហមឆ្នាំនេះអាចមានតម្លៃជាងឆ្នាំមុន”។
លោកសំណូមពរថា កសិករពិតជាពិបាកណាស់ មុននឹងហុចផលគឺមានការប្រឈមច្រើនដូចជា កត្តាអាកាសធាតុ កត្តាសត្វល្អិត កត្តាថែទាំ ជាដើម។លោកថា ទីផ្សារគួតែកុំទម្លាក់តម្លៃខ្លាំងពេក ទាំងដំឡូងមី ទាំងពោតក្រហម ព្រោះធ្វើការដាំដុះម្តងៗ ហាក់ផ្សងព្រេងខ្លាំងណាស់ទម្រាំហុចផល៕
អត្ថបទ÷សៅ សារិទ្ធ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


