ព័ត៌មានជាតិ
កម្មករនិយោជិតថា រដ្ឋាភិបាលបានលើកកម្ពស់សិទ្ធិការងារដែលធ្វើឲ្យពួកគាត់ពេញចិត្ត
កម្មករនិយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា លើកឡើងថា រាជរដ្ឋាភិបាលអាណត្តិថ្មីនេះមានការលើកកម្ពស់សិទ្ធិការងារកាន់តែល្អប្រសើរឡើងថែមទៀត ធ្វើឱ្យពួកគាត់មានការពេញចិត្ត និងកក់ក្តៅជាខ្លាំង ជាពិសេសកាត់បន្ថយបញ្ហាប្រឈមបានច្រើន គ្មានការរើសអើង និងរឹតត្បិតសេរីភាព ផ្តល់ឱកាសការងារ ការគាំពារសង្គម និងអត្ថប្រយោជន៍ផ្សេងៗជាច្រើន។

លោក ឌិន សំអាត កម្មកររោងចក្រនៅរាជធានីភ្នំពេញបាននិយាយថា «ខ្ញុំគិតថាការលើកកម្ពស់សិទ្ធិនេះ អាចជួយដល់វិស័យការងារ នៅកម្ពុជាគឺបង្ហាញឱ្យឃើញថា កម្មករមានសិទ្ធិពេញលេញ អាចចូលរួមបានគ្រប់សភាពការ អ្វីដែលសំខាន់គឺ បងប្អូនយើងមានជីវភាពរស់នៅសមរម្យ»។

លោក កាន់ ស៊ីថន កម្មកររោងចក្រដុងឌូ លើកឡើងថា «ខ្ញុំពេញចិត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានគិតគូរ យកចិត្តទុកដាក់ដល់កម្មករ កម្មការិនី មិនរើសអើងភេទ និងជនមានពិការភាព។ ការលើកកម្ពស់សិទ្ធិការងារ ជួយពលរដ្ឋឱ្យមានការងារធ្វើ មានលុយចាយ ឈឺមានពេទ្យព្យាបាលជំងឺពី បសស ស្ត្រីមានផ្ទៃពោះមានលុយពិនិត្យផ្ទៃពោះ រហូត៤ដងមុនពេលសម្រាល និងមានលុយឧបត្ថម្ភពីសម្តេច៨០ម៉ឺនរៀលទៀត ជារួមបានជួយសេដ្ឋកិច្ចគ្រួសារបានច្រើន»។

កញ្ញា ចិន ចាន់ថារី កម្មការិនីរោងចក្រនៅខេត្តកំពង់ស្ពឺ បានប្រាប់ថា៖«សប្បាយចិត្តដែលរដ្ឋាភិបាលបានផ្តល់អត្ថប្រយោជន៍ល្អៗនិងលើកកម្ពស់ស្ត្រីខ្មែរយើង។ កន្លែងធ្វើការគឺស្រុះស្រួលគ្នាល្អ ហើយគោរពគ្នាទៅវិញទៅមក គ្មានការរើសអើងអីទេទាំងប្រុសទាំងស្រី និយាយទៅទំាងប្រធាន ទាំងកម្មករទាំងអស់ គឺយកចិត្តទុកដាក់ជាមួយគ្នាគោរពគ្នាទៅវិញទៅមក»។
លោក កឹម ចាន់ណារិទ្ធ កម្មកររោងចក្រនៅខេត្តកំពង់ស្ពឺ និយាយថា៖«ចំពោះការលើកកម្ពស់សិទ្ធិការងារនេះ ពួកខ្ញុំជាកម្មករពេញចិត្តនឹងទទួល ដោយសារតែបានការជ្រោមជ្រែង និងលើកកម្ពស់សិទ្ធិនេះពីរាជរដ្ឋាភិបាល»។

ជាការពិត រាជរដ្ឋាភិបាលតែងតែផ្តោតការយកចិត្តទុកដាក់លើវិស័យការងារ ដើម្បីបងប្អូនកម្មករនិយោជិតទាំងអស់ មានសេរីភាពពេញលេញ គ្មានការគាបសង្កត់ ឬការរើងអើងណាមួយឡើយ។ ជាពិសេសរដ្ឋាភិបាលតែងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបានអត្ថប្រយោជន៍បន្ថែមកាន់ត្រែច្រើន ពីមួយឆ្នាំទៅមួយឆ្នាំ រួមទាំងការដំឡើងប្រាក់ខែផងដែរ សំដៅលើកកម្ពស់ជីវភាពពលរដ្ឋ កាត់បន្ថយភាពក្រីក្រឱ្យកាន់តែចុះទាប៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


