Connect with us

សន្តិសុខសង្គម

អភិបាលខេត្តស្វាយរៀង ចុះសួរសុខទុក្ខ និងយកអំណោយឧបត្ថម្ភដល់កម្មករ-កម្មការិនី ដែលរងគ្រោះថ្នាក់ចរាចរណ៍ព្រឹកមិញ

បានផុស

នៅ


ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ០១ បណ្តាលឱ្យកម្មករ-កម្មការិនីរោងចក្រ ៥នាក់ បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង និង ៣៧នាក់ផ្សេងទៀត បានរងរបួសធ្ងន់និងស្រាល។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មានដ៏ក្រៀមក្រំនេះ លោក ប៉េង ពោធិ៍សា អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង បានចុះទៅជួបសួរសុខទុក្ខ និងពិនិត្យស្ថានភាពអ្នករងរបួសដោយផ្ទាល់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែលខេត្តស្វាយរៀង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


នៅក្នុងឱកាសចុះសួរសុខទុក្ខដល់មន្ទីរពេទ្យបង្អែកខេត្ត លោក ប៉េង ពោធិ៍សា អភិបាលខេត្ត បានសម្តែងនូវការសោកស្តាយ និងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពជនរងគ្រោះទាំង ៥នាក់ ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ដ៏អកុសលនេះ។ លោកបានឧទ្ទិសបួងសួងដល់វិញ្ញាណក្ខន្ធជនរងគ្រោះ សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានោះដែរ លោកអភិបាលខេត្ត បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំ និងបានណែនាំដល់ក្រុមគ្រូពេទ្យឱ្យយកចិត្តទុក្ខដាក់ ពិនិត្យ និងព្យាបាលបងប្អូនកម្មករ-កម្មការិនីដែលរងរបួសទាំងអស់ឱ្យអស់ពីកម្លាំងកាយចិត្ត និងជំនាញ ដើម្បីឱ្យពួកគាត់បានឆាប់ជាសះស្បើយ និងបានត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ។


សូមបញ្ជាក់ថា យោងតាមរបាយការណ៍សមត្ថកិច្ចបានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះ បានកើតឡើងនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៦:២៦នាទីព្រឹក នៅលើផ្លូវជាតិលេខ០១ ដែលស្ថិតនៅក្នុងភូមិបាក់រនាស់ សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
នេះ ជាករណីបុកគ្នារវាងរថយន្ត និងរថយន្ត រួមទាំងម៉ូតូ ដែលក្នុងនោះមានរថយន្តដឹកកម្មករ បណ្តាលឱ្យក្រឡាប់ និងរាយប៉ាយមនុស្សពេញដងផ្លូវ។

ទិន្នន័យជនរងគ្រោះសរុបនៅក្នុងហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានបណ្តាលឱ្យមានជនរងគ្រោះសរុបចំនួន៣៧នាក់(ស្រី ២៦ នាក់) ក្នុងនោះរួមមាន៖ បាត់បង់ជីវិត ចំនួន០៥នាក់ (ស្រី ០២នាក់)។
 របួសធ្ងន់ ចំនួន០៦នាក់(ស្រី ០៤នាក់), របួសស្រាល៖ ចំនួន៣១នាក់(ស្រី ២០នាក់)៕
ដោយ: ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម