ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃបញ្ជាក់ពីបំណងដែលកម្ពុជាបញ្ជូនមន្ត្រីទៅរៀននៅក្រៅប្រទេស ដើម្បីកសាងសមត្ថភាព
ឆ្លើយតបនឹងការវិវត្តប្រែប្រួលដ៏ស្មុគស្មាញនៃសភាពការណ៍សន្តិសុខក្នុងតំបន់ និងពិភពលោក ពិសេសការពើបប្រទះជាបន្តបន្ទាប់នូវបទល្មើសថ្មីៗ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា ទាមទារជាចាំបាច់នូវមន្រ្តីដែលមានសមត្ថភាព ចំណេះ ជំនាញ។ តួយ៉ាង ការបញ្ជូនមន្ត្រីទៅរៀននៅក្រៅប្រទេស ជាការងារអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា ដើម្បីកសាងសមត្ថភាពមន្ត្រី។

ការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ត្រី ស សុខា បែបនេះធ្វើឡើងក្នុងពេលជួបសំណេះសំណាលជាមួយសិក្ខាកាមជាមន្ត្រីក្រសួងមហាផ្ទៃ ទាំងមន្ត្រីនគរបាល និងមន្ត្រីពន្ធនាគារ ដែលកំពុងសិក្សានៅតាមបណ្តាសាលាបណ្តុះបណ្តាលនគរបាល ចំណុះក្រសួងនគរបាលវៀតណាម។

ជំនួបសំណេះសំណាល នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ត្រី ស សុខា លើកឡើងថា ការមកសិក្សានៅក្រៅប្រទេស មិនថានៅប្រទេសវៀតណាម ឬប្រទេសណាទេ ជាផ្នែកមួយនៃការពង្រឹងធនធានមនុស្សរបស់រាជរដ្ឋាភិបាល និងដោយឡែកក្រសួងមហាផ្ទៃ ក្នុងការធានាគុណភាពធនធានមនុស្សក្នុងជួរកងកម្លាំងកាន់តែមានសមត្ថភាព ចំណេះជំនាញ និងបទពិសោធ ដូចដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ក្នុងនោះក៏មានមុំពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលធនធានមនុស្ស។

បើតាមលោក រ៉េន រតនៈ ជំនួយការ និងជាអ្នកនាំពាក្យលោក ស សុខា បានឱ្យដឹងថា នាឱកាសនោះ លោក ស សុខា បានលើកឡើងអំពីសារៈសំខាន់នៃការបណ្តុះបណ្តាល និងការអភិវឌ្ឍសមត្ថភាពចំណេះជំនាញ ដោយសារតែបច្ចុប្បន្នពិភពលោកមានការប្រឈមមុខស្មុគស្មាញ។ លោក បានរំលឹកជាថ្មីឱ្យកងកម្លាំងជាសិក្ខាកាមទាំងអស់ក្នុងឱកាសនៃការសិក្សារៀនសូត្រនៅប្រទេសវៀតណាម ក៏ដូចជាការចេញទៅបំពេញការងារតាមអង្គភាព បន្តការគោរពនូវវិន័យ សេចក្ដីថ្លៃថ្នូរ មានវិជ្ជាជីវៈ និងត្រូវធ្វើខ្លួនជានគរបាលដែលផ្តល់ភាពកក់ក្តៅ ជាទីពឹងពំនាក់សម្រាប់ប្រជាពលរដ្ឋ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានលើកទឹកចិត្តកងកម្លាំងសិក្ខាកាមទាំងអស់កុំឱ្យមានការបារម្ភខ្លាចបាត់បង់ផលប្រយោជន៍ស្របច្បាប់ក្នុងនាមជាមន្ត្រី រួមទាំងអតីតភាពការងាររបស់ខ្លួន និងការលើកទឹកចិត្តនានា ពីព្រោះថ្នាក់ដឹកនាំបានយកចិត្តទុកដាក់ និងបានណែនាំឱ្យគ្រប់អង្គភាពត្រៀមលក្ខណៈ ផ្តល់ការលើកទឹកចិត្ត រួមទាំងការរក្សាអតីតភាពនៃការរៀនសូត្រសម្រាប់ការស្នើដំឡើងស័ក្ដិតាមតួនាទី។ នេះបើតាមអ្នកនាំពាក្យដដែល៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


